[English Below]
ក្រុមហ៊ុន JTI International (Cambodia) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងសំណើសុំកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំរបស់ខ្លួន នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងកិច្ចជំនួបនេះ លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI International (Cambodia) បានរាយការណ៍ពីសកម្មភាពការងារដែលសម្រេចបានកន្លងមក ការរួមចំណែករបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីផែនការ និងសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន ក្នុងការចូលរួមគាំទ្រវិស័យទេសចរណ៍កម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍ “Amazing Year 2026” ដែលជាកម្មវិធីជប់លៀងបិទឆ្នាំ និងអបអរសាទរខួប១០ឆ្នាំរបស់ក្រុមហ៊ុន នៅខេត្តសៀមរាប ស្របតាមយុទ្ធនាការ “Tourism for All, All for Tourism” និងសកម្មភាពដាំដើមឈើនៅតំបន់អង្គរ ដើម្បីចូលរួមថែរក្សាបរិស្ថាន លើកកម្ពស់ទេសចរណ៍បៃតង និងគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីក្រសួងទេសចរណ៍ ដើម្បីជំរុញឱ្យសកម្មភាព និងព្រឹត្តិការណ៍នានារបស់ខ្លួន កាន់តែមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូលទៅកាន់ឆាកអន្តរជាតិផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនក្នុងការគាំទ្រវិស័យទេសចរណ៍កម្ពុជា និងបានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ “Amazing Year 2026” ដែលជាការរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ លើគម្រោងអេកូទេសចរណ៍ និងគម្រោងទេសចរណ៍បៃតងនានា ស្របតាមទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
JTI International (Cambodia) is committed to joining the Ministry of Tourism in promoting Cambodia’s tourism potential and supporting sustainable tourism development in Siem Reap.
H.E. Mr. Huot Hak, Minister of Tourism, granted a courtesy call to Mr. Benjamin Cerletti, CEO of JTI International (Cambodia) and senior colleagues to discuss work, report on past work activities and request for cooperation in organizing its major tourism events at the Ministry of Tourism’s headquarter..
During the meeting, Mr. Benjamin Cerletti, CEO of JTI International (Cambodia), reported on the work activities achieved so far, the company’s contributions to Cambodia, and informed about the company’s plans and key activities in supporting Cambodia’s tourism sector through organizing the “Amazing Year 2026” event, which is the company’s year-end party and 10th anniversary celebration in Siem Reap province, in line with the “Tourism for All, All for Tourism” campaign and tree planting activities in the Angkor park to participate in preserving the environment, promoting green tourism, and supporting sustainable tourism development in Cambodia.
At the same time, the company also requested the support and high-level recommendations from the Ministry of Tourism to encourage its activities and events to be more effective in contributing to promoting the tourism potential of Siem Reap Province, as well as Cambodia as a whole, to the international stage.
In response, H.E. Minister highly appreciated, valued and thanked the company for its cooperation and initiative in supporting Cambodia’s tourism sector and expressed support for organizing the “Amazing Year 2026” event, which is a contribution to promoting the tourism potential of Cambodia, especially Siem Reap Province, to international tourists and investors.
At the same time, H.E. Minister also encouraged the company to continue to strengthen cooperation with the Ministry of Tourism on eco-tourism and green tourism projects, in line with the Royal Government of Cambodia’s sustainable tourism development goals.
Phnom Penh, May 15, 2026.



