[English Below]
កម្ពុជា តែងតែស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ!
ការចូលរួមរបស់អង្គទូត និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពល និងភាពស្រស់ស្អាតនៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសក្នុងរដូវកាលបៃតង ដែលពោរពេញដោយបទពិសោធន៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃ
ឆ្លៀតឱកាសនៃពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកផលិតមាតិកាទេសចរណ៍បរទេស (Influencers) ជាច្រើននាក់ ដែលបានអញ្ជើញចូលរួមគាំទ្រ និងអបអរសាទរពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ព្រមទាំងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការចូលរួមរបស់ដៃគូអន្តរជាតិ និងអ្នកបង្កើតមាតិកាទេសចរណ៍បរទេស មានតួនាទីសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងជំរុញភាពជឿជាក់លើគោលដៅទេសចរណ៍កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតង ដែលមានធម្មជាតិបៃតងស្រស់ស្អាត បទពិសោធន៍ទេសចរណ៍ប្លែកថ្មីដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យអញ្ជើញមកទស្សនាកម្ពុជាកាន់តែច្រើន។

រាជធានីភ្នំពេញ រាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦
Cambodia always warmly welcomes tourists from all corners of the world with love and hospitality.
The participation of foreign ambassadors and international tourism content creators (Influencers) plays a vital role in promoting the Kingdom’s potential and beauty to the global stage—especially during the Green Season, which offers rich natural landscapes and unique cultural experiences.
On the occasion of the official launch of the “Visit Cambodia in the Green Season 2026 Campaign”, H.E. HUOT Hak, Minister of Tourism, and Madam graciously held a cordial meeting with foreign ambassadors accredited to the Kingdom of Cambodia, as well as numerous international tourism content creators (influencers) who attended to support and celebrate the event. The gathering took place in a warm and friendly atmosphere, during which the Minister expressed his sincere appreciation for their support and active contribution in promoting Cambodia’s tourism potential to the international community.
H.E. the Minister emphasized that the engagement of international partners and foreign tourism content creators is essential in enhancing the attractiveness and strengthening confidence in Cambodia as a tourism destination. This is particularly important during the Green Season, when the country’s lush natural beauty and distinctive travel experiences offer compelling reasons for international tourists to visit Cambodia in greater numbers.
Phnom Penh, Evening of 2 May 2026


