[English Below]
ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេសប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។ នេះគឺជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល និងត្រៀមរួចជាស្រេច ក្នុងការចូលរួមសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះ ដោយមានការសហការពីវិស័យឯកជន។
សូមបញ្ជាក់ជូនថា កម្ពុជា មានសម្បទា និង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិ ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
The UK-based golf company AROSCO has pledged to transform Cambodia into an international golf tourism destination.
H.E. HUOT Hak, Minister of Tourism, held a working meeting with H.E. CHEA Bora, Minister Delegate to the Prime Minister and Secretary-General of the Cambodia Golf Federation, with the participation of Mr. Jaz Kanth, CEO of AROSCO, along with his colleagues. This was the second working meeting to discuss the progress of the international golf event project in Cambodia, as well as the promotion of Cambodia’s tourism potential to the global stage.
The meeting focused primarily on the preparation of the international women’s golf tournament, the Cambodian Women’s Open, which is scheduled to take place in the first quarter of 2027. This will mark the first event of its kind and a historic milestone for Cambodia.
In response, H.E. the Minister expressed strong support for the company’s initiative to position Cambodia as a golf tourism destination and affirmed readiness to facilitate the organization of the event in collaboration with the private sector.
It should also be noted that Cambodia has sufficient capacity and infrastructure to host international golf tournaments, which will add significant value in attracting international tourists and investors.
Ministry of Tourism Headquarters
April 6, 2026



