[English Below]
ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មានសហការរួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស» ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០, ស្ថានភាពទេសចរណ៍កម្ពុជាស្ថិតក្នុងកាលៈទេសៈប្រឈមខ្ពស់ និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរណ៍ ឆ្នាំ២០២៦ ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ២០២៦។
ក្នុងពិធីដ៏ឧឡារឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍, លោក លោកស្រី បងប្អូន អ្នកសារព័ត៌មាន និង Influencer ទាំងអស់សរុបប្រមាណ ៣៥០នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ថ្នាក់ដឹកនាំ, មន្ត្រី ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត,ស្ថានីយ៍ទូរទស្សន៍, វិទ្យុ, លោក លោកស្រី បងប្អូនអ្នកសារព័ត៌ មាន, ព្រមទាំង Influencers ទាំងអស់ នាពេលកន្លងមក, ដែលបានចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ សក្តានុពលទេសចរណ៍នៅកម្ពុជាព័ត៌មានវិជ្ជមាន ព័ត៌មានពិតត្រឹមត្រូវរបស់ប្រទេស កម្ពុជា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកើតមាននៅក្នុងវិស័យទេសចរណ៍ និយាយដោយឡែក, និងនិយាយជារួម សម្រាប់ព័ត៌មានពីព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចឡើងនូវយុទ្ធនាការសំខាន់ៗមួយចំនួនទៀត សម្រាប់ឆ្នាំ ២០២៦ ដែលក្រសួងទេសចរណ៍ បានដាក់ចេញរួមមាន៖ ១). យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ពីខែឧសភា ដល់ ខែតុលា, ២). គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនរយៈពេល ៤ខែ ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលគឺក្នុងអំឡុងពេលនៃរដូវកាលបៃតង), ៣). យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season) និងទី៤). ការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធផ្សព្វផ្សាយបណ្តាញសារព័ត៌មានកម្ពុជា ក៏ដូចជាសារព័ត៌មានបរទេសនឹងពិតជាចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង (Cambodia is a safe, warm, clean and green destination) ព្រមទាំងសំដៅបង្កើនទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងពិសេសពីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
ទីស្តីការក្រសួងព័ត៌មាន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦
The Ministry of Tourism and the Ministry of Information jointly organized an event under the theme “Cambodia’s Tourism Situation in the Regional and Global Context of Uncertainty and Rapid Change.”
His Excellency Huot Hak, Minister of Tourism, together with His Excellency Neth Pheaktra, Minister of Information, presided over the event under the theme “Cambodia’s Tourism Situation in the Regional and Global Context of Uncertainty and Rapid Change.” The purpose of the event was to disseminate the outcomes of the 10th River Festival, provide updates on the current state of Cambodia’s tourism sector amid highly challenging circumstances, and present the Ministry of Tourism’s key strategic directions and major campaigns for 2026.
The ceremony was attended by Excellencies, senior leaders, and officials from both ministries, as well as journalists, media representatives, and influencers, with a total of approximately 350 participants.
On this occasion, H.E. Minister expressed his sincere appreciation to the Minister of Information, ministry leaders and officials, municipal and provincial Departments of Information, television and radio stations, journalists, and influencers for their continued contributions to promoting Cambodia’s tourism potential, disseminating positive and accurate information about the Kingdom of Cambodia, and combating fake news in the tourism sector in particular and about Cambodia in general. H.E. Minister also highlighted several key initiatives for 2026, including the “Visit Cambodia in the Green Season” campaign from May to October, a pilot visa exemption program for Chinese citizens for four months from June 15 to October 15, 2026 during the Green Season, the “Solidarity Season” campaign, and strengthened cooperation with Cambodian and international media networks to further promote Cambodia’s tourism more widely. These efforts aim to maintain Cambodia’s competitive advantage and preserve its reputation as a safe, warm, clean, and green destination, while increasing confidence among domestic and especially international tourists to visit Cambodia in greater numbers.
Ministry of Information Headquarters, March 31, 2026



