[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅវត្តសសរ១០០ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញដឹកនាំក្រុមការងារចំរុះរៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី១០ ចូលគោរពថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេនជូនព្រះតេជគុណព្រះចៅអធិការវត្ត និងព្រះសង្ឈគង់នៅទីវត្តអារាមដ៏ចំណាស់ និងល្បីល្បាញក្នុងខេត្តក្រចេះ ព្រមទំាងពិនិត្យអំពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ កតា្តសុខសុវត្ថិភាព បរិស្ថាន និងការរៀបចំបដិសណ្ឋារកិច្ចជុំវិញបរិវេណវត្ត ដើម្បីផ្តល់នូវភាពងាយស្រួល និងសណ្តាប់ធ្នាប់ល្អចូលមកទស្សនាស្វែងយល់ពីប្រវត្តិសាស្រ្តទីអារាមដ៏ល្បីល្បាញ និងផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តកម្ពុជា និងថ្វាយបង្គំពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ បង្កើនការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ថែរក្សាអនាម័យ និងបរិស្ថាន និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនភាពទាក់ទាញ និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរផងដែរ។
ខេត្តក្រចេះ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
His Excellency Minister Huot Hak and Lok Chumteav visited and inspected the actual situation at Wat Sarsor 100 during the 10th River Festival in Kratie Province
His Excellency Huot Hak, Minister of Tourism, and Lok Chumteav led a joint working group organizing the 10th River Festival to pay respects and offer donations to the Venerable Abbot and monks residing at this historic and well-known pagoda in Kratie Province. The delegation also inspected infrastructure conditions, safety measures, environmental aspects, and hospitality arrangements within the pagoda compound to ensure convenience, good order, and a welcoming atmosphere for both national and international tourists visiting to learn about the pagoda’s history, which is closely linked to Cambodia’s heritage, and to pay their respects.
At the same time, His Excellency the Minister advised local authorities and relevant teams to strengthen organization, traffic safety, sanitation, environmental management, and other public services in order to enhance attractiveness and convenience for tourists.
Kratie Province, March 29, 2026.



