[English Below]
ពិធីលែងត្រី ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»
ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីលែងត្រីជានិមិត្តរូបចូលក្នុងទន្លេ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ។
ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក តំណាងផ្នែកឯកជន សមាគមយុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដែលបានមកចូលរួមយ៉ាងសកម្មនៅតាមដងទន្លេមេគង្គ នៃខេត្តក្រចេះ។ ជាមួយគ្នានេះដែរ សកម្មភាពនេះក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។
សូមជម្រាបជូនផងដែរថា ពិធីលែងត្រីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បន្តនិរន្តរភាពជីវៈចម្រុះក្នុងប្រព័ន្ធទន្លេ បណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ និងជំរុញឱ្យមានការចូលរួមការពារធនធានជលផល ដើម្បីបង្កើនផលស្តុកត្រីក្នុងធម្មជាតិ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។

ខេត្តក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
កម្មវិធីអមទី១៤ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០។
Fish Releasing Ceremony under the Theme “Green River, Cultural and Natural Heritage”
The Ministry of Tourism, in collaboration with the Inter-Ministerial Committee for organizing the River Festival and the Kratie Provincial Administration, organized a symbolic fish releasing ceremony into the river to celebrate the 10th River Festival under the theme “Green Rivers, Cultural and Natural Heritage.” The ceremony was presided over by H.E. HUOT Hak, Minister of Tourism, with Madam, and attended by H.E. VA Thon, Governor of Kratie Province, and Madam.
This meaningful event brought together leaders and officials from the Ministry of Tourism, relevant ministries and institutions, provincial, municipal, and district administrations, representatives from the private sector, youth associations, and approximately over 400 citizens who actively participated along the Mekong River in Kratie Province.
At the same time, this activity plays an important role in promoting eco-tourism and nature-based tourism, which helps attract both national and international visitors to explore and experience Cambodia’s rich natural potential.
The fish releasing ceremony aims to promote the conservation of natural resources, ensure the sustainability of biodiversity in river ecosystems, foster a love for nature, and encourage participation in protecting fishery resources. It also contributes to increasing fish stocks in the wild and maintaining ecological balance in aquatic systems.
Kratie Province, March 28, 2026
Side Event No. 14 of the 10th River Festival


