កោះច្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងខេត្តក្រចេះ តាមដងទន្លេមេគង្គ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

[English Below]
កោះច្រែង គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងខេត្តក្រចេះ តាមដងទន្លេមេគង្គ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែង ខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។

ដំណើរចុះពិនិត្យនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេលខាងមុខ។

ខេត្តក្រចេះ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

Koh Chraeng is an attractive natural tourism destination located in Kratie Province along the Mekong River, which is increasingly gaining attention from both domestic and international tourists.

His Excellency HUOT Hak, Minister of Tourism, accompanied by his spouse, together with His Excellency VA Thon, Governor of Kratie Province, led a working delegation on an on-site inspection visit to Koh Chraeng, Kratie Province. The purpose of the visit was to assess the tourism potential and key infrastructure, including access roads, tourism service facilities, and the surrounding natural environment of the island.

This inspection visit is considered an important step in increasing attention toward Koh Chraeng and promoting the development of new tourism projects in the area in the near future.

Kratie Province, March 26, 2026

Leave a Reply

Your email address will not be published. Required fields are marked *