[English Below]
ក្របខ័ណ្ឌយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីបញ្ជាក់ពីការចូលរួមចំណែកលើកតម្កើងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានស៊ីអ៉ីអូដឹកនាំដោយឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន ៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្សនិងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានភាពប្រកួតប្រជែងនិងមានចីរភាពជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញនិងគុណភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៉ីអូ ក្នុងការរៀបចំស្តង់ដាសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាពសម្រាប់សហគ្រិនវិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំនិងបណ្តុះបណ្តាលជំនាញដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិពិសេសឯកឧត្តមបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះ MoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងនិងមាននិរន្តរភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងវិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦
Within the framework of the “Khmer Must Be Strong” campaign, aimed at reinforcing contributions to strengthening Cambodia’s tourism sector,
H.E. HUOT Hak, Minister of Tourism, received a courtesy call and held a working discussion with representatives of the CEO Institute, led by H.E. Dr. OM Sengbora, Chairman of the Board of Directors of the CEO Institute, along with a total of 70 colleagues. The meeting aimed to strengthen cooperation between the Ministry of Tourism and the CEO Institute in developing human resources and contributing to the promotion of Cambodia’s tourism sector.
On the occasion, H.E. the Minister highlighted the Ministry’s key strategies to promote a competitive and sustainable tourism sector, with a particular focus on developing skilled and high-quality human resources.
Meanwhile, H.E. Dr. Om Seng Bora presented the role and activities of the CEO Institute in establishing standards for tourism businesses in Cambodia, as well as building capacity for tourism entrepreneurs. This includes providing education and professional training to youth and specialists to meet labor market demands and support national economic development. Notably, H.E. Dr. also proposed exploring the possibility of signing a Memorandum of Understanding (MoU) under the “Khmer Must Be Strong” campaign to help further strengthen and ensure the sustainability of Cambodia’s tourism sector.
In addition, discussions covered the organization of training programs, research initiatives, and knowledge-sharing activities to enhance the quality of tourism services and increase attractiveness to both domestic and international tourists.
The meeting, held in a warm and cordial atmosphere, was considered an important step in strengthening cooperation between the public sector and the education sector, contributing to the continued growth and effectiveness of Cambodia’s tourism development.
Ministry of Tourism Headquarters,
March 24, 2026



