[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរ ថ្ងៃទី២ ដែលជាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមផ្តិតយករូបភាពអនុស្សាវរីយ៍ដែលជាទិដ្ឋភាពដ៏កម្រមួយនិងកើតឡើងត្រឹម ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
ប្រាសាទអង្គរវត្ត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦
His Excellency HUOT Hak, Minister of Tourism, and Madam, together with His Excellency CHHEANG Ra, Minister of Health, attended the second day of the Angkor Equinox event, during which the sunrise aligns perfectly with the central tower of Angkor Wat.
This remarkable event attracted a large number of national and international tourists who gathered to capture memorable photos of this rare phenomenon, which occurs only twice a year.
Angkor Wat
March 22, 2026



