[English Below]
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្របតាមស្តង់ដារអាស៊ាន!
ដើម្បីពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានគុណវុឌ្ឍិកាន់តែខ្ពស់ ព្រមទាំងបំពាក់បំប៉នចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) និងវិធីសាស្ត្រចងក្រងឯកសារមេរៀន និងការបង្រៀន ស្របតាមស្តង់ដាររួមអាស៊ាន ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់គ្រូបង្គោលប្រចាំសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌល សមាគម អង្គការ សណ្ឋាគារ និងអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ (National Trainers) សម្រាប់ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដោយឥតគិតថ្លៃ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងក្លាយជាគ្រូបង្គោលជាតិ ដែលអាចចូលរួមចំណែកក្នុងការបណ្តុះបណ្តាលអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មសណ្ឋាគារជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬចុះឈ្មោះតាមប្រព័ន្ធ QR Code ដូចមានក្នុងសេចក្តីជូនដំណឹង។
The Ministry of Tourism Announces Recruitment for National Trainer Training Program in Alignment with ASEAN Standards
To enhance the competencies of professionals currently working in the tourism sector and to enable them to attain higher qualifications, as well as to strengthen their knowledge in utilizing the ASEAN Toolboxes and methodologies for curriculum development and instructional delivery in accordance with ASEAN Common Competency Standards, the Ministry of Tourism hereby encourages trainers from training institutions, centers, associations, organizations, hotels, and tourism professionals to participate in the National Trainer Training Program in Hospitality Services (National Trainers) for the year 2026.
The training will be conducted free of charge in Phnom Penh, Siem Reap, and Preah Sihanouk provinces.
Upon successful completion of the program, participants will be awarded a certificate by the Ministry of Tourism and will become nationally recognized trainers, contributing to the development of skilled professionals in hospitality services in collaboration with the Secretariat of the National Tourism Professional Committee of the Ministry of Tourism.
For further information, please contact: +855 78 262 456 or +855 96 626 2456, or register via the QR Code provided in the official announcement.




