[English Below]
ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់។
ឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃខ្លឹមចន្ទន៍ក្រស្នាឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិ-ទេសចរណ៍ នាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនស្វែងរកការប្រឹក្សាផ្លូវច្បាប់ដើម្បីដំណើរការគម្រោងខាងលើស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
Luxury Agarwood Souvenirs to Attract Muslim Tourists
H.E. HUOT Hak, Minister of Tourism, received Oknha Dr. Nang Sothy, Chairman of THY HOLDING CO., LTD, along with his colleagues, for a working discussion on a project to develop luxury souvenirs made from agarwood. These products will include perfumes and cosmetics aimed at Arab tourists.
During the meeting, the Chairman of THY HOLDING CO., LTD presented the company’s plan to transform agarwood into high-end souvenirs for tourists. The company also plans to open luxury souvenir shops in Cambodia featuring agarwood-based products, as well as to develop agro-tourism initiatives in the future.
In response, His Excellency the Minister highlighted that to attract more Arab tourists to Cambodia, the Ministry of Tourism is actively implementing the Muslim Tourism Development Plan 2023–2027. This includes cooperation with relevant ministries and institutions to promote halal food and the “Cambodia Muslim Friendly” standards.
On this occasion, His Excellency the Minister expressed his appreciation and high regard for the company’s past efforts and its investment project, which will add significant value to the tourism sector—particularly in promoting Muslim tourism and attracting more Muslim visitors.
At the same time, His Excellency the Minister advised the company to seek legal consultation to ensure that the project complies with existing laws and regulations.
Ministry of Tourism Headquarters, March 19, 2026




