រមណីយដ្ឋានព្រែកកាំពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទឹកសាបនៅខេត្តក្រចេះ

[English Below]
រមណីយដ្ឋានព្រែកកាំពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទឹកសាបនៅខេត្តក្រចេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅក្នុងឃុំសំបុក​ ស្រុកចិត្របុរី​ ខេត្តក្រចេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល អមដោយទេសភាពស្រស់ស្អាត និងជាតំបន់អភិរក្សសត្វផ្សោតទឹកសាបដែលមានតម្លៃខ្ពស់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ពិសេសការចុះពិនិត្យនេះផ្តោតសំខាន់លើសេវាកម្មទេសចរណ៍ បរិស្ថានជុំវិញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងជំរុញការអភិវឌ្ឍន៍តំបន់ទេសចរណ៍ឱ្យកាន់តែមានគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងការការពារធនធានធម្មជាតិ ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។

ខេត្តក្រចេះ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦

Prek Kampi Resort is a natural tourist destination featuring the beautiful scenery of the Mekong River and serving as a peaceful habitat for freshwater dolphins in Kratie Province.

His Excellency HUOT Hak, Minister of Tourism, together with His Excellency VA Thon, Governor of Kratie Province, conducted an on-site inspection at Prek Kampi Resort, located in Sambok Commune, Chitr Borie District, Kratie Province. The site is a natural tourism destination with great potential, surrounded by scenic landscapes and recognized as an important conservation area for freshwater dolphins, which hold significant value for Cambodia’s tourism sector.

The inspection focused on tourism services, the surrounding environment, and safety for visitors, while also promoting the development of the destination to enhance quality and attract both national and international tourists.

His Excellency the Minister emphasized that this inspection reflects the Royal Government’s attention to developing the tourism sector and protecting natural resources, with the aim of boosting the local economy and improving the livelihoods of people in the community.

Kratie Province, March 12, 2026.

Leave a Reply

Your email address will not be published. Required fields are marked *