ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា ការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI បន្ថែមគឺដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ក្រៅប្រទេស

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។

​​​​​

ក្នុងកិច្ចប្​ជុំនេះ មានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់។

​​​

ថ្លែងក្នុងកាសនេះក​​​​ឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្កម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបាននូវលទ្ធផលការងារគួរជាទីកត់សម្គាល់ ជាពិសេសនៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នានៅក្នុងគ្រាដ៏លំបាកជួយជាកម្លាំងជួរក្រោយដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

 

សូមបញ្ជាក់ជូនថានាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស គឺជាអង្គភាពទី៧ ដែលឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ។

ទីស្តីការក្រសួងទេចរណ៍ ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

H.E. Minister HUOT Hak stated that the increased focus on the use of AI technology is aimed at enhancing the marketing and promotion of Cambodian tourism to international markets.

H.E. HUOT Hak, Minister of Tourism, presided over a meeting to review the work progress of the Department of Overseas Tourism Marketing and Promotion. The meeting aimed to strengthen capacity in market research, promotion, digital transformation, and the application of AI technology by assessing strengths, weaknesses, challenges, addressing requests, and setting out directions for future work.

 

The meeting was attended by senior leadership, including Excellencies and Ladies and Gentlemen at the leadership level, the Director General, Deputy Directors General in charge, Directors and Deputy Directors of departments, as well as a total of approximately 60 officials.

In his remarks, H.E. the Minister emphasized that overseas tourism market research and promotion is a crucial task of the Ministry of Tourism, which must be implemented consistently in line with the high-level guidance of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia—namely, to “add clear water into muddy water,” meaning to take effective and targeted actions to improve the situation.

 

On this occasion,H.E. the Minister also expressed his appreciation and high commendation to officials at all levels for their dedication, hard work, and sacrifices over the past period, which contributed to notable achievements. He particularly highlighted the spirit of solidarity during challenging times, when officials came together to provide rear support to the heroic armed forces and displaced citizens.

 

It should be noted that the Department of Overseas Tourism Marketing and Promotion is the seventh unit for which H.E. the Minister has led a review meeting.

Ministry of Tourism Headquarters,
Evening of 19 January 2026

Leave a Reply

Your email address will not be published. Required fields are marked *