[English Below]
មជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ជាទីកន្លែងផ្តល់ព័ត៌មានច្បាស់លាស់ និងជួយណែនាំដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍ សេវាកម្ម និងសកម្មភាពនានាក្នុងខេត្តស្ទឹងត្រែងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលមជ្ឈមណ្ឌលនេះមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីតំបន់ទេសចរណ៍ដ៏មានសក្តានុពល នុងសម្បូរបែបនៅក្នុងខេត្ត ព្រមទាំងការតាំងបង្ហាញផែនទី ទស្សនាវដ្តីទេសចរណ៍ និងឯកសារព័ត៌មានផ្សេងៗ ដែលជួយឱ្យភ្ញៀវទេសចរទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តស្ទឹងត្រែង។ ការផ្តល់ព័ត៌មានជាក់លាក់ និងសេវាកម្មយ៉ាងអំណោយផលនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនត្រូវធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ស្របតាមលក្ខណៈស្តង់ដាជាមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដោយផ្តោតលើការរៀបចំ និងគ្រប់គ្រងទីតាំងអាគារ ការគ្រប់គ្រងបរិស្ថាន និងអនាម័យ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងផលិតផល ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការប្រើប្រាស់ផលិតផលក្នុងស្រុក។

ខេត្តស្ទឹងត្រែង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦
The Stung Treng Provincial Tourism Information Center is a place that provides clear information and guidance to tourists for traveling, sightseeing, and exploring tourism destinations, services, and various activities in Stung Treng Province in a safe and convenient manner.
H.E. HUOT Hak, Minister of Tourism, visited and inspected the actual situation at the Stung Treng Provincial Tourism Information Center. This center plays an important role in providing information about the province’s diverse and high-potential tourism destinations. It also displays maps, tourism magazines, and various informational materials that help visitors gain more knowledge about the culture, history, and livelihoods of the people in Stung Treng Province. Providing accurate information and quality services helps promote the tourism sector and attract more national and international tourists to visit the province.
On that occasion, His Excellency the Minister also provided several recommendations on how to ensure that the tourism information center meets the standards of Cambodia’s tourism information centers. These include focusing on the organization and management of the building location, environmental and sanitation management, management of tourism information services, strengthening the quality of services and products, enhancing security and safety for visitors, and promoting the use of local products.
Stung Treng Province
March 7, 2026


