ក្រសួងទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេដោយឥតគិតថ្លៃ
សេចក្តីជូនដំណឹង
ស្តីពី
វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (កម្រិតដំបូង)
ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និងនិស្សិត មេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង)។ វគ្គបណ្តុះបណ្តាលនេះមាន ចំនួន ២វគ្គ ដោយក្នុង ១វគ្គ មានរយៈពេល ២ថ្ងៃ ដោយសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ តាមកាល បរិច្ឆេទ និងលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖
១.កាលបរិច្ឆេទវគ្គបណ្តុះបណ្តាល៖
វគ្គទី១៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
វគ្គទី២៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
២.លក្ខខណ្ឌជ្រើសរើស៖
សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។
៣.សម្គាល់
សិក្ខាកាមមានចំនួនកំណត់ ១០នាក់ក្នុង ១វគ្គ
ទីតាំងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្អាតចាស់។
ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ៖ 011 646 966 រៀងរាល់ម៉ោងធ្វើការ។
ថ្ងៃ សុក្រ ១៣១ ៥ ខែ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ០២១ ឆ្នាំ២០២៦



