[English Below]
ក្រុមហ៊ុនទេសចរណ៍ដ៏ធំពិភពលោក G Adventures ស្នើក្រសួងទេសចរណ៍គាំទ្រ និងសម្របសម្រួលរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍សកលលោកប្រចាំឆ្នាំ២០២៦ (GX Summit 2026) នៅកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសជំនួបនេះនេះ ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ហើយក្រសួង បានផ្តល់ការគាំទ្រ និងឯកភាពលើសំណើសុំរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងរៀបចំព្រឹត្តិការណ៍សកលលោក ដោយសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ។
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
(កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិទី១៣ ឆ្នាំ២០២៦)
G Adventures, a global travel company, requests Ministry of Tourism to support and coordinate the organization of the 2026 Global Tour Operators Summit (GX Summit 2026) in Cambodia
H.E. Huot Hak, Minister of Tourism, granted Mr. Mark Howarth Archer, representative of G Adventures, and his esteemed colleagues a courtesy call and discuss the organization of the company’s annual conference on February 26, 2026 at the Ministry of Tourism’s headquarter.
During the meeting, G Adventures respectfully requested the Ministry of Tourism’s support in organizing the international event and the global tour operator meeting (GX Summit 2026) in Cambodia, including providing a location for a local product exhibition at Wat Phnom and organizing a tour of temples in Siem Reap province.
In response, H.E. Minister highly appreciated and thanks the company’s good decision to choose Cambodia to hold the major international event, and the Ministry agrees to support to the company’s request.
At the same time, H.E. Minister thanked the company for its good initiative and affirms that Cambodia is a safe tourist destination with high potential for travel, investment and organizing global events, hoping that organizing the GX Annual Summit 2026 in Cambodia will contribute to promoting the tourism sector and promoting Cambodia to the international market more broadly.
Phnom Penh, February 26, 2026.
(13th International Cooperation Partnership Meeting 2026)



