លើកកម្ពស់វិស័យម្ហូបអាហារ (Gastronomy) តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា (HoKa) លើជំនាញចុងភៅ!

[English Below]
លើកកម្ពស់វិស័យម្ហូបអាហារ (Gastronomy) តាមរយៈការពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគ្រូបង្គោល ហូកា (HoKa) លើជំនាញចុងភៅ!

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងហូកា (HoKa) រួមជាមួយលោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលនៃអង្គការ Swisscontact បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកា ជំនាញចុងភៅ។ ពិធីនេះត្រូវបានរៀបចំឡើងនៅថ្នាក់ធ្វើម្ហូបសុភ័ស សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការចូលរួមពីតំណាងគ្រឹះស្ថាន TVET សមាគមឧស្សាហកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សមាគមចុងភៅកម្ពុជា និងសិក្ខាកាមសរុបចំនួន ៤០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនដល់អ្នកជំនាញចុងភៅនៅតាមខេត្តគោលដៅ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបណ្តុះបណ្តាលបន្តដល់បុគ្គលិកជំនាញក្នុងមូលដ្ឋានរៀងៗខ្លួន។ កម្មវិធីនេះមានរយៈពេល ៩ថ្ងៃ ដែលរួមមានការសិក្សាទ្រឹស្តីរយៈពេល ៥ថ្ងៃតាមប្រព័ន្ធវីដេអូ (Online) និងការអនុវត្តផ្ទាល់រយៈពេល ៤ថ្ងៃ ផ្តោតលើមុខម្ហូបអត្តសញ្ញាណតាមតំបន់ និងបច្ចេកទេសធ្វើទឹកជ្រលក់ផ្សេងៗ។

សម្រាប់វគ្គទី១នេះមានសិក្ខាកាមសរុបចំនួន ១៧ រូប អញ្ជើញមកពីខេត្តគោលដៅចំនួន ៨ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ដែលសមាសភាពរួមមានគ្រូបង្គោលហូកាមកពីមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន។

Promoting the Gastronomy Sector through Technical Capacity Building for Tourism Professionals and HoKa Trainers in Culinary Arts!

Siem Reap Province: On the morning of February 24, 2025, under the high authorization of H.E. Huot Hak, Minister of Tourism, H.E. Pak Sokhom, Secretary of State of the Ministry of Tourism and Chairman of the HoKa Steering Committee, presided over the opening ceremony of the HoKa Training of Trainers (ToT) program specializing in Culinary Arts. The ceremony was co-attended by Mr. Ngov Seng Kak, Deputy Governor of Siem Reap Province, and Mr. Kong Dara, Training Program Manager at Swisscontact. Held at Sophoas Cooking Class in Chreav Commune, Siem Reap, the event welcomed 40 participants, including representatives from TVET institutions, tourism industry associations, the hospitality sector, and the Cambodia Chefs Association.

The primary objective of this training program is to enhance the technical proficiency and pedagogical methodologies of culinary professionals within the project’s target provinces. This initiative ensures that trainers are well-equipped to transfer specialized knowledge to local practitioners effectively, thereby fostering the development of Cambodia’s gastronomy sector. The curriculum spans nine days, comprising five days of theoretical instruction via video conferencing and four days of intensive practical sessions. The practical component focuses on regional signature dishes, authentic local cuisines, and specialized sauce preparation techniques.

This initial session (Phase 1) hosts 17 trainees from eight target provinces, including Kratie, Stung Treng, Preah Vihear, Mondulkiri, Ratanakiri, Banteay Meanchey, Oddar Meanchey, and Kompong Chhnang. The cohort consists of HoKa trainers representing both Provincial Departments of Tourism and the private sector.

Leave a Reply

Your email address will not be published. Required fields are marked *