កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ និងដកស្រង់បទពិសោធលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ និងដកស្រង់បទពិសោធលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍ ព្រមទាំងការដកស្រង់បទពិសោធលើការងាររៀបចំសន្និបាតដែលបានរៀបចំនាពេលកន្លងមកនេះ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអគ្គនាយក, នាយិកាវិទ្យាស្ថាន,
លោក លោកស្រីប្រធាននាយកដ្ឋានសរុបប្រមាណ ៧៣នាក់។
ថ្លែងក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ បានដំណើរការប្រកបដោយភាពជោគជ័យ ដោយមានអ្នកចូលរួមប្រមាណ ២.០០០នាក់ (ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) ពីមហាក្រសួងវិស័យទេសចរណ៍ និងបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានចូលរួមអនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅការងារឆ្នាំ២០២៦ ពោលគឺយើងបានបិទបញ្ចប់ឆ្នាំ២០២៥ ជាមួយនឹងលទ្ធផលដែលអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន ហើយការបើកទំព័រថ្មីនៅឆ្នាំ២០២៦, មានការងារកាន់តែច្រើនចំពោះមុខ ទាំងការងារពង្រឹងស្ថាប័នផ្ទៃក្នុង (សម្អាតផ្ទះយើង) និងការងារខាងក្រៅ គឺពង្រឹងវិស័យទេសចរណ៍។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

Meeting to Review the Draft Sub-Decree on the Organization and Functioning of the Ministry of Tourism and to Draw Lessons Learned from Organizing the 2025 Annual Tourism Conference, Setting Directions for 2026
His Excellency HUOT Hak, Minister of Tourism, presided over a meeting to review the draft sub-decree on the organization and functioning of the Ministry of Tourism and to draw lessons learned from the organization of the 2025 Annual Tourism Conference, as well as to set out directions for 2026.
The purpose of the meeting was to examine the draft sub-decree concerning the organization and functioning of the Ministry of Tourism, and to review experiences gained from previously organized annual conferences.
The meeting was attended by the Permanent Secretary of State, Secretaries of State, senior leaders, Directors-General, the Director of the Institute, and department heads—approximately 73 participants in total.
In his remarks, His Excellency the Minister stated that the Annual Conference to Review the Results of the Tourism Sector in 2025 and to Set Directions for 2026 was successfully conducted, with around 2,000 participants (both in person and online) from across the tourism sector. He also expressed his appreciation to the leadership, civil servants, and officials at all levels of the Ministry of Tourism for carrying out their roles and responsibilities with a high sense of accountability.
At the same time, His Excellency the Minister emphasized the work directions for 2026. He noted that 2025 concluded with results that were positively received by all stakeholders. As Cambodia opens a new chapter in 2026, there will be even greater tasks ahead—both in strengthening internal institutional capacity (“putting our own house in order”) and in reinforcing and developing the tourism sector externally.


