ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីពិនិត្យសេចក្ដីព្រាងអនុក្រឹត្យក្រសួងទេសចរណ៍

[English Below]
ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីពិនិត្យសេចក្ដីព្រាងអនុក្រឹត្យក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យរបស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងអង្គភាពនៅក្នុងស្ថាប័ន ដើម្បីផ្តោតសំខាន់លើការពិនិត្យខ្លឹមសារ បច្ចេកទេស និងវិធានការអនុវត្តនានាក្នុងសេចក្ដីព្រាងអនុក្រឹត្យ ពោលគឺធានាបាននូវភាពសមស្រប ស្របតាមច្បាប់ និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងបរិបទថ្មី ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវជាសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ សរុប ១៤នាក់។

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

His Excellency HUOT Hak Presides Over the Standing Committee Meeting of the Ministry of Tourism Party Committee to Review Draft Sub-Decree

His Excellency HUOT Hak, Member of the Central Committee and Chairman of the Party Committee of the Ministry of Tourism, presided over a meeting of the Standing Committee of the Ministry of Tourism’s Party Committee to review and discuss the draft sub-decree of the Ministry of Tourism.

The purpose of the meeting was to strengthen the management of units within the institution, with a focus on reviewing the content, technical aspects, and implementation measures outlined in the draft sub-decree. The aim is to ensure appropriateness, compliance with the law, and responsiveness to the needs of tourism sector development in the new context, with effectiveness and sustainability.

The meeting was attended by His Excellency the Vice Chairman, Excellencies, and Lok Chumteavs who are members of the Standing Committee of the Ministry of Tourism’s Party Committee, totaling 14 participants.

Phnom Penh, February 11, 2026.

Leave a Reply

Your email address will not be published. Required fields are marked *