កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍

 

កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍   [English Below]

នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម FILIPUS NINO PEREIRA រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ ដែលបានចូលជាសមាជិកទី១១ របស់អាស៊ាន និង កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ និងនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, ឯកឧត្តមរដ្ឋមន្ត្រី FILIPUS NINO PEREIRA បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងតែគាំទ្រសមាជិកភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-ឡេស្តេ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទីម័រ-ឡេស្តេ បានចូលជាសមាជិករបស់អាស៊ាន។ ជាពិសេស, បន្ទាប់ពីចូលជាសមាជិកអាស៊ានផ្លូវការ, នេះជាលើកទី១ ដែលទីម័រ-ឡេស្តេ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ក្នុងឋានៈជាសមាជិកពេញសិទ្ធិ។

ជាមួយគ្នានេះ, ភាគីទាំងពីរ ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការពន្លឿននីតិវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ បន្ទាប់ត្រូវបានលើកពេលកាលពីឆ្នាំ២០១៧ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី FILIPUS NINO PEREIRA នឹងជម្រាបជូន ឯកឧត្តម Francisco Kalbuadi Lay, ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រ-ឡេស្តេ ពិនិត្យនិងជំរុញនីតិវិធីបន្តឱ្យបានឆាប់រហ័ស។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
(សូមបញ្ជាក់ជូនថានេះជាជំនួបទ្វេភាគីទី៥ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦)

 

Cambodia and the Democratic Republic of Timor-Leste Pledge to Promote Bilateral Cooperation in the Tourism Sector

On the occasion of the ASEAN Tourism Forum 2026, H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, held a bilateral meeting with H.E. Filipus Nino Pereira, Minister of Commerce and Industry of the Democratic Republic of Timor-Leste. At the outset, H.E. the Minister of Tourism congratulated the Democratic Republic of Timor-Leste on becoming the 11th member of ASEAN and highly commended the strong and effective cooperation between the two countries at all levels and across all sectors, particularly at the highest leadership level. In response, H.E. Minister Filipus Nino Pereira took this opportunity to express his profound gratitude and respect to Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister and current President of the Senate of the Kingdom of Cambodia, and to Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, for their consistent support for Timor-Leste’s ASEAN membership and for playing a crucial role in facilitating Timor-Leste’s accession to ASEAN. Notably, following its official admission as an ASEAN member, this marked the first time that Timor-Leste participated in the 29th ASEAN Tourism Ministers Meeting as a full member.

At the same time, both sides welcomed the strengthening of tourism cooperation between the two countries through the acceleration of procedures for signing a Memorandum of Understanding in the near future, following its postponement in 2017. H.E. Minister Filipus Nino Pereira will inform H.E. Francisco Kalbuadi Lay, Deputy Prime Minister and Coordinating Minister for Economic Affairs, and Minister of Tourism and Environment of Timor-Leste, to review and expedite the remaining procedures.

Cebu, Philippines, 29 January 2026
(This was the 5th bilateral meeting held on the sidelines of the ASEAN Tourism Forum 2026.)

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *