សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជា ការទូតម្ហូបអាហារ ទេសភាពរដូវកាលបៃតងនិងការលើកលែងទិដ្ឋាការទេសចរណ៍ដល់ជនជាតិចិនទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនមីយ៉ាន់ម៉ាភ្ញៀវទេសចរអន្តរជាតិនិងវិនិយោគិនចិនដែលកំពុងប្រកបអាជីវកម្មនៅមីយ៉ាន់ម៉ា

[English Below]
សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជា ការទូតម្ហូបអាហារ ទេសភាពរដូវកាលបៃតង និងការលើកលែងទិដ្ឋាការទេសចរណ៍ដល់ជនជាតិចិន ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនមីយ៉ាន់ម៉ា ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនចិនដែលកំពុងប្រកបអាជីវកម្មនៅមីយ៉ាន់ម៉ា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញពិនិត្យ សំណេះសំណាល និងលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងទេសចរណ៍ តំណាងស្ថាប័ន-អង្គភាព និងដៃគូឯកជនទាំងអស់ ដែលបានសហការចូលរួមក្នុងស្តង់ពិព័រណ៍សេវាកម្ម និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានចូលរួម ក្នុងឱកាសវេទិកាទេសចរណ៍ទន្លេមេគង្គ (Mekong Tourism Forum) ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ម្ហូបអាហារកម្ពុជាដ៏ឆ្ងាញ់ពិសារ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទេសភាពដ៏ស្រស់ស្អាតនារដូវកាលបៃតង ជាពិសេសគឺការផ្សាព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា អ្នកវិនិយោគិនចិន និងអ្នកវិនិយោគិនមកពីទីក្រុងហុងកុង គឺជាវិនិយោគិនដែលមានចំនួននាំមុខគេនៅប្រទេសមីយ៉ាន់ម៉ា។

កម្មវិធីទី៦ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

Cambodia’s Tourism Potential, Investment Opportunities, Culinary Diplomacy, Green Season Landscapes, and Tourist Visa Exemption for Chinese Nationals Draw Strong Interest from the People of Myanmar, International Tourists, and Chinese Investors Operating in Myanmar

H.E. Huot Hak, Minister of Tourism, accompanied by H.E. Cheng Manith, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of the Union of Myanmar, visited, met with, and encouraged officials of the Ministry of Tourism, representatives of institutions and agencies, and all private sector partners who collaborated in Cambodia’s service and product exhibition booth held on the occasion of the Mekong Tourism Forum (MTF).

The exhibition aimed to promote Cambodia’s tourism potential, culture, traditions, customs, delicious Khmer cuisine, and investment opportunities, as well as the country’s beautiful green season landscapes. Particular emphasis was placed on promoting the pilot tourist visa exemption campaign for Chinese nationals, which is being implemented from 15 June to 15 October 2026.

The showcased attractions and opportunities received significant attention from the people of Myanmar, international visitors, and Chinese investors currently conducting business in Myanmar.

Please note that investors from China and Hong Kong are the leading foreign investors in Myanmar, accounting for the largest share of investment in the country.

6th Event Of The Official Working Visit to Yangon City, Republic of the Union of Myanmar.

Yangon City, 16 June 2026.

Leave a Reply

Your email address will not be published. Required fields are marked *