ការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា

[English Below]
ការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ ឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងយ៉ាងហ្គូន។

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមកទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអនុតំបន់។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក តាមរយៈកិច្ចព្រមព្រៀង និងផែនការសកម្មភាពរួមនានា ព្រមទាំងការសហការក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដូចជា អាស៊ាន GMS ACMECS និង CLMV។

តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ាឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។ ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការរៀបចំកញ្ចប់ទស្សនកិច្ច និងការធ្វើទីផ្សាររួមក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ដើម្បីបង្កើនលំហូរទេសចររវាងប្រទេសទាំងពីរ និងទាក់ទាញទេសចរពីប្រទេសទីបីមកទស្សនាប្រទេសទាំងពីរ ព្រមទាំ
ងការគាំទ្រលើការរៀបចំកម្មវិធី Joint Cambodia-Myanmar Tourism Conference និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការរៀបចំកញ្ចប់ទស្សនកិច្ច និងសកម្មភាពផ្សព្វផ្សាយរួម ដើម្បីលើកកម្ពស់ទេសចរណ៍បែបធម្មយាត្រានិងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ា គឺជាប្រទេសដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញជាច្រើន ដូចជា តំបន់បេតិកភណ្ឌបាហ្គាន វត្ត Shwedagon និងវត្ត Sule ដែលជាគោលដៅទាក់ទាញទេសចរអន្តរជាតិ និងមានសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍រួមជាមួយកម្ពុជា។

កម្មវិធីទី៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

Promoting Religious Tourism Through the Rich Buddhist Heritage Potential of Cambodia and Myanmar

H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, led a high-level delegation from the Ministry of Tourism to hold a working meeting and exchange views with H.E. Maung Myint, Minister of Hotels, Tourism and Culture of Myanmar, on strengthening and expanding tourism cooperation between the Kingdom of Cambodia and the Republic of the Union of Myanmar in a more practical and effective manner in Yangon.

During this fruitful meeting, H.E. Maung Myint warmly welcomed H.E. the Minister and the Cambodian Ministry of Tourism delegation. He highly appreciated Cambodia’s tourism development and the strong tourism cooperation between the two countries, which has been implemented through bilateral, regional, and sub-regional frameworks.

Through this productive discussion, both sides highly valued the progress achieved in tourism cooperation between the two countries through existing agreements and joint action plans, as well as cooperation within regional and sub-regional frameworks, including ASEAN, GMS, ACMECS, and CLMV.

Following comprehensive discussions on all aspects of tourism cooperation, both parties agreed to effectively implement the Cambodia–Myanmar Memorandum of Understanding on Tourism Cooperation. They also agreed to promote the exchange of experiences, human resource development, and professional capacity building in the tourism sector.

In particular, both sides agreed to promote joint tourism promotion, develop joint travel packages, and conduct joint marketing under the theme “Two Countries, One Destination” to increase tourist flows between the two countries and attract tourists from third countries to visit both destinations. They also expressed support for organizing the Joint Cambodia–Myanmar Tourism Conference and developing attractive joint tourism products.

Furthermore, both sides discussed promoting religious tourism by leveraging the rich Buddhist heritage of Cambodia and Myanmar. They supported the development of pilgrimage tourism packages and joint promotional activities to enhance Buddhist pilgrimage tourism and strengthen people-to-people ties between the two nations.

It is worth noting that Myanmar has significant potential in cultural and religious tourism, with many renowned tourist attractions, including the Bagan Heritage Area, Shwedagon Pagoda, and Sule Pagoda, which attract international visitors and offer strong potential for developing joint tourism products with Cambodia.

3rd Event of The Official Working Visit to Yangon City, Republic of the Union of Myanmar.

Yangon City, 16 June 2026.

Leave a Reply

Your email address will not be published. Required fields are marked *