[English Below]
«រដូវកាលបៃតង មិនមែនគ្រាន់តែជារដូវភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែជារដូវនៃភាពស្រស់បំព្រង ជីវចម្រុះ និងបទពិសោធន៍ទេសចរណ៍ដ៏ពិសេស ដែលកម្ពុជាចង់ចែករំលែកទៅកាន់ពិភពលោក»
បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមការងារ KiloTRAVEL និងក្រុម Cambodia International Models មុនពេលចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នារដូវកាលបៃតង ឆ្នាំ២០២៦។
បេសកកម្មនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តោតលើការផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗនៅខេត្តសៀមរាប និងតំបន់ជុំវិញ តាមរយៈការផលិត និងចែករំលែកមាតិកាឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្ហាញពីសម្រស់ធម្មជាតិ វប្បធម៌ អរិយធម៌ និងបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងរដូវកាលបៃតង។
ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
“The Green Season is not merely a rainy season; it is a season of lush beauty, rich biodiversity, and unique tourism experiences that Cambodia wishes to share with the world.”
Following his participation in the 14th Phnom Penh International Half Marathon, H.E. HUOT Hak, Minister of Tourism, met with and provided guidance to the KiloTRAVEL team and the Cambodia International Models team before their departure to Siem Reap Province to undertake a mission promoting Cambodia’s tourism potential during the Green Season 2026 campaign.
The mission, taking place from 14–19 June 2026, will focus on showcasing key tourism destinations in Siem Reap and surrounding areas through the creation and dissemination of innovative digital content. The initiative aims to highlight Cambodia’s natural beauty, cultural heritage, civilization, and diverse tourism experiences during the Green Season.
Ministry of Tourism Headquarters
Morning of 14 June 2026



