អាកាសធាតុអាចក្តៅលើសពី៤២ឬ៤៣អង្សាសេចាប់ពីចុងខែកុម្ភៈទៅ

 

រដូវក្តៅនៅឆ្នាំ២០២៦ត្រូវ បានគេដឹងថាអាចនឹងចាប់ផ្តើមនៅចុងខែកុម្ភៈហើយសីតុណ្ហភាពគឺអាចក្តៅជាងឆ្នាំមុនជាមួយនឹងសីតុណ្ហភាពអតិបរមាលើសពី៤២ទៅ៤៣អង្សាសេទៅទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។

ប្រភពពីក្រៅប្រទេសនេះបានបញ្ជាក់ថារដូវក្តៅនៅក្នុងតំបន់គឺនឹងចាប់ផ្តើមនៅចុងខែកុម្ភៈហើយអាចនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភាដោយរំពឹងថាវានឹងក្តៅជាងឆ្នាំមុនជាមួយនឹងសីតុណ្ហភាពខ្ពស់ ។ ការព្យាករណ៍ពីលក្ខណៈនៃអាកាសធាតុរដូវក្តៅឆ្នាំ២០២៦ បានអះអាងថារដូវក្តៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមយឺតជាងធម្មតា ពោលគឺនៅរង្វង់ចុងខែកុម្ភៈពោលគឺយឺតជាធម្មតាប្រហែលពីរសប្តាហ៍ហើយបាតុភូតធម្មជាតិក៏កាចដែរ។​​​​នៅពេលមានអាកាសធាតុក្តៅបែបនេះអាចមានបាតុភាពភ្លៀងកក់ខែហើយនឹងមានព្យុះផ្គរ រន្ទះ នៅតំបន់ជាច្រើនប៉ុន្តែកម្រិតបរិមាណទឹកភ្លៀងអាចធ្លាក់តិចជាងធម្មតាប្រមាណជា ៣០ ភាគរយ ៕

Leave a Reply

Your email address will not be published. Required fields are marked *