[English Below]
រដូវកាលបៃតង ដំណើរកម្សាន្តកាន់តែស្រស់ស្រាយ និង បើកទ្វារស្វាគមន៍ដំណើរកម្សាន្តរបស់និស្សិត! We Love Green Season!
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម លោក លោកស្រី តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បុគ្គលិកសិក្សា និងប្អូនៗនិស្សិតសេដ្ឋកិច្ចថ្នាក់ភាសាបារាំង ឆ្នាំទី១ ទី២ និងទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ១០០នាក់។
ជំនួបនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចសិក្សា ក្រោមប្រធានបទ៖ «បណ្ដុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ក្រោមកិច្ចសហការសម្របសម្រួលពីក្រសួងទេសចរណ៍ អមដោយយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ( Green Season ) ដែលមានគោលបំណងជំរុញចលនាទេសចរណ៍របស់និស្សិតទៅកាន់តំបន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចខាងលើ ពិតជាបានជួយលើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងចំណេះដឹងរបស់និស្សិតក្នុងមុខជំនាញរបស់ខ្លួន និងការងារសង្គម ព្រមទាំងការបំផុសគំនិតយុវជនឱ្យស្រឡាញ់ និងយល់ដឹងពីភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាផងដែរ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៦ (រយៈពេល ២យប់ ៣ថ្ងៃ) ឆ្លងកាត់ខេត្តចំនួន ៣គឺ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងព្រះសីហនុ។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
Green Season brings fresher journeys and opens the door to educational travel for students! We Love Green Season!
His Excellency HUOT Hak, Minister of Tourism, met and held a friendly discussion with Excellencies, representatives of the university management, academic staff, and approximately 100 first-, second-, and third-year economics students from the French-language program of the Royal University of Law and Economics.
The meeting took place prior to the study visit under the theme: “Empowering Youth, Promoting Education and Tourism for Sustainable Development,” organized through the coordination and cooperation of the Ministry of Tourism, alongside the “Visit Cambodia in Green Season” campaign. The initiative aims to encourage student tourism movements to various tourism destinations across the Kingdom of Cambodia.
Through this study visit, students are able to enhance their education by strengthening their knowledge in their respective fields of study and social engagement, while also inspiring young people to appreciate and better understand Cambodia’s rich biodiversity and the beauty of its coastal areas, which are among the country’s most attractive tourism destinations.
Please be informed that this study visit will take place from 28 to 31 May 2026 (2 nights and 3 days), covering three provinces: Kampong Speu, Koh Kong, and Preah Sihanouk.
Royal University of Law and Economics,
Morning of 28 May 2026



