[English Below]
កម្ពុជា និងម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈកិច្ចសហការរួមគ្នា និងសកម្មជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ និងបំពេញគ្នាទៅវិញទៅមករបស់កម្ពុជា និងម៉ាឡេស៊ី
តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាបើកក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» (Malaysia Travel and Shopping Fair 2026) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ ដោយមានវត្តមានចូលរួមរបស់ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គទូតនានាប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដៃគូវិស័យឯកជន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមប្រឹក្សាសុខាភិបាលម៉ាឡេស៊ី ក្រុមហ៊ុនម៉ាឡេស៊ី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិច្រើន១៥០រូប នៅផ្សារទំនើបអុីអ៊នម៉ល១ រាជធានីភ្នំពេញ។
ក្នុងឱកាសបង្ហាញពីកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ីដ៏ល្អ និងជិតស្និទ្ធនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។ ហើយវិស័យនេះ ត្រ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy។
នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់បទពិសោធវប្បធម៌ម៉ាឡេស៊ីដល់សាធារណជន រួមមាន ការបង្ហាញសម្លៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញចម្អិនអាហារម៉ាឡេស៊ី ការសម្តែងសិល្បៈពីសិល្បករម៉ាឡេស៊ី ការគូរគំនូរ Batik ម៉ាឡេស៊ីដោយឥតគិតថ្លៃ ស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនខ្មែរ និងម៉ាឡេស៊ី ការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះ ព្រមទាំងការផ្តល់ព័ត៌មានអំពីដំណើរកម្សាន្ត និងសេវាវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ីផងដែរ ដោយព្រឹត្តិការណ៍ទាំងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជំរៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត។
គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី មានរយៈពេល៦៩ឆ្នាំ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
Cambodia and Malaysia Promote People-to-People Connectivity Through Joint Cooperation and Active Promotion of Tourism Potential and Attractive, Complementary Investment Opportunities Between Cambodia and Malaysia
At the invitation of the Embassy of Malaysia in Cambodia, H.E. Huot Hak, Minister of Tourism, presided over and delivered the opening remarks at the “Malaysia Travel and Shopping Fair 2026,” organized by Tourism Malaysia with the support of the Embassy of Malaysia in Phnom Penh.
The event was attended by H.E. Shaharuddin bin Onn, Ambassador Extraordinary and Plenipotentiary of Malaysia to the Kingdom of Cambodia, members of the diplomatic corps in Cambodia, leaders and officials of the Ministry of Tourism, private sector partners, tourism companies, airlines, the Malaysia Healthcare Council, Malaysian companies, and more than 150 distinguished national and international guests at AEON Mall 1, Phnom Penh.
On this occasion, which reflected the close and excellent cooperation in tourism between Cambodia and Malaysia, H.E. the Minister emphasized that the tourism sector cannot be separated from peace, security, political and social stability, as well as international cooperation with friendly countries to promote the movement of people, investors, travelers, and tourists, including air connectivity to Cambodia from all regions of the world.
He further highlighted that tourism is a priority sector and a key pillar of Cambodia’s economy under the Royal Government of Cambodia, contributing to economic growth and improving people’s livelihoods in line with the Pentagonal Strategy – Phase I under the wise and visionary leadership of the Royal Government.
At the same time, H.E. the Minister also highlighted the “Visit Cambodia in the Green Season” campaign, running from May to October 2026, which offers unique tourism experiences featuring lush green scenery, refreshing weather, and numerous special benefits under the “6 Musts” slogan: Must See, Must Stay, Must Taste, Must Visit, Must Try, and Must Buy.
The event also featured a variety of activities to provide the public with Malaysian cultural experiences, including Malaysian fashion showcases, Malaysian cooking demonstrations, cultural performances by Malaysian artists, free Malaysian Batik painting activities, exhibition booths displaying products and services from Cambodian and Malaysian companies, lucky draw prizes including airline tickets, as well as information on travel and medical services in Malaysia.
These activities are expected to significantly contribute to promoting cultural exchange, strengthening people-to-people connectivity, and deepening tourism cooperation between Cambodia and Malaysia in a more dynamic, profound, and sustainable manner for the mutual benefit of the peoples of both countries.
It should also be noted that diplomatic relations between Cambodia and Malaysia have spanned 69 years, marked by friendship and close cooperation, particularly in the tourism sector.
Phnom Penh, May 24, 2026.



