[English Below]
ប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ា (Sanya Tourism Board) នឹងដឹកនាំសមាជិកជាសហគ្រាសទេសចរណ៍ធំៗ មកធ្វើទស្សនកិច្ចស្វែងយល់ (FAM Trip) នៅកម្ពុជា និងការលើកលែងទិដ្ឋាការជូនប្រជាជនចិននាខែមិថុនាខាងមុខ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយលោក Zhang Hao ជាប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ា និងលោក-លោកស្រីជាប្រធានសហគ្រាសទេសចរណ៍ធំៗ និងសហព័ន្ធពីផ្នែកផ្សេងៗ ក្នុងវិស័យទេសចរណ៍ជាច្រើនរូប ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងសានយ៉ា ខេត្តហៃណាន។
ក្នុងជំនួបពិភាក្សាជាក់ស្តែង និងស៊ីជំរៅលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិទេសចរណ៍ លោកប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន មកកាន់ទីក្រុងសានយ៉ា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមរបស់ភ្ញៀវទេសចរចិន ព្រមទាំងការលើកលែងទិដ្ឋាការជូនភ្ញៀវចិននាខែមិថុនាខាងមុខ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។ ជាក់ស្តែង ភាគីទំាងពីរ ឯកភាពសហការរៀបចំកម្មវិធី FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មានចិន និង Influencers ល្បីៗ ប្រចាំក្រុង មកទស្សនាស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ថែមទៀត នាពេលខាងមុខ។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់រវាងទីក្រុងសានយ៉ា និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីសានយ៉ា ជួយផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនឱ្យបានទូលំទូលាយ តាមបណ្តាញផ្លូវការរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ទីក្រុងសានយ៉ាន គឺជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាគោលដៅទេសចរណ៍ល្បីល្បាញរបស់ប្រទេសចិន និងតំបន់អាស៊ីផងដែរ។
កម្មវិធីទី១១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងសានយ៉ា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
The Chairman of the Sanya Tourism Board will lead major tourism enterprises on a Familiarization Trip (FAM Trip) to Cambodia and promote Cambodia’s visa exemption policy for Chinese citizens in June
H.E. Huot Hak, Minister of Tourism, led a high-level delegation from the Ministry of Tourism and representatives from the private sector to hold a working discussion and high-level exchange of views with Mr. Zhang Hao, Chairman of the Sanya Tourism Board, together with chairpersons of major tourism enterprises and federations from various sectors of the tourism industry, on strengthening and expanding tourism cooperation between Cambodia and Sanya City in a more practical and effective manner in Sanya City, Hainan Province.
During the in-depth and practical discussions covering all aspects of tourism cooperation, Mr. Zhang Hao warmly welcomed the working visit of H.E. the Minister and the high-level delegation from the Ministry of Tourism and the private sector to Sanya City. He also expressed strong interest in Cambodia’s peace, political stability, development across all sectors, and tourism potential, especially the cultural and historical tourism destination of Siem Reap Province, which is a famous and popular destination among Chinese tourists, as well as Cambodia’s upcoming visa exemption policy for Chinese visitors in June.
Through the fruitful discussions, both sides agreed to further promote and strengthen tourism cooperation between Cambodia and Sanya City in a more concrete and effective manner through joint promotion of tourism potential and stronger relations between the private sectors of both sides. In particular, both parties agreed to jointly organize a FAM Trip program for Chinese travel agencies, media representatives, and well-known influencers from the city to visit and explore Cambodia’s tourism destinations. They also agreed to encourage cooperation among tourism companies, hotels, and airlines in order to develop new tourism products and attract more tourists in the future.
In addition, both sides discussed promoting direct and regular flight connections between Sanya City and Cambodia’s key tourism destinations, particularly Phnom Penh, Siem Reap, and Preah Sihanouk Province, to facilitate travel for domestic and international tourists and further strengthen people-to-people exchanges.
On this occasion, H.E. the Minister also requested the Sanya side to help widely promote Cambodia’s visa exemption policy for Chinese tourists through its official communication channels.
It should also be noted that Sanya City is one of the key tourism cities of Hainan Province with strong potential in tourism, economy, and trade, and is also a renowned tourism destination in China and across Asia.
The 11th program of the working visit to Haikou City, Hainan Province, People’s Republic of China.
Sanya City, May 23, 2026.



