[English Below]
សក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់វិស័យទេសចរណ៍កម្ពុជា ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំតុមូលវិនិយោគិនកម្រិតខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
តបតាមការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងមតិបើកក្នុងកិច្ចប្រជុំតុមូលកម្រិតខ្ពស់ស្តីពី «ទស្សនវិស័យវិនិយោគទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់បរិយាកាសវិនិយោគ និងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយមានការចូលរួមពីសំណាក់លោកស្រី YASMIN SIDDIQI នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីតំណាងស្ថាប័នរដ្ឋ និងឯកជន សមាគម សភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ អ្នកវិនិយោគិន អ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូប នាទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ និងដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរទស្សនៈ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ កម្ពុជា ក៏កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើនផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។
ទន្ទឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដែលជាការជំរុញការធ្វើដំណើរទេសចរណ៍ក្នុងរដូវវស្សា និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ស្របតាមពាក្យស្លោក ៦ចំណុច រួមមាន៖ ត្រូវមើល ត្រូវស្នាក់នៅ ត្រូវភ្លក់រសជាតិ ត្រូវទស្សនា ត្រូវសាកល្បង និងត្រូវទិញ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗជូនភ្ញៀវទេសចរ និងបន្តលើកកម្ពស់ភាពទាក់ទាញរបស់គោលដៅទេសចរណ៍កម្ពុជាដែលអាចទស្សនាបានគ្រប់រដូវកាល។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០។
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
Cambodia’s Attractive Tourism Investment Potential and Opportunities Highlighted at the Asian Development Bank (ADB) High-Level Investor Roundtable
At the invitation of the Asian Development Bank (ADB) in Cambodia, His Excellency Hout Hak, Minister of Tourism, delivered the opening remarks at the High-Level Roundtable Discussion on “ASEAN Sustainable and Resilient Tourism Investment Outlook 2030.”Organized by ADB to discuss tourism investment priorities, enhance the investment environment, and promote sustainable tourism development in Cambodia and the ASEAN region. The event was attended by Ms. Yasmin Siddiqi, Country Director of ADB Cambodia, along with Excellencies, Ladies and Gentlemen, Oknhas, and representatives from public and private institutions, national and international chambers of commerce, associations, investors, and experts at ADB headquarters.
During this important high-level consultation and discussion, which focused on exchanging perspectives and exploring new opportunities for sustainable and resilient tourism investment, H.E. the Minister emphasized that Cambodia possesses abundant tourism potential in culture, history, nature, and green tourism, all of which align well with current global tourism trends.
At the same time, Cambodia continues to further develop integrated infrastructure and enhance connectivity to improve convenience and save travel time, thereby attracting more investors and international tourists.
In addition, H.E. the Minister highlighted the “Visit Cambodia in the Green Season” campaign, which promotes travel during the rainy season and showcases Cambodia’s breathtaking natural beauty. The campaign is guided by six key messages: Must See, Must Stay, Must Taste, Must Visit, Must Try, and Must Buy, aiming to provide tourists with new experiences while further enhancing Cambodia’s appeal as a year-round tourism destination.
H.E. the Minister further stressed that investment in the tourism sector not only contributes to economic growth, but also plays a vital role in job creation, improving people’s livelihoods, and supporting sustainable local community development, in line with Cambodia’s and ASEAN’s Tourism Development Vision 2030.
Phnom Penh, May 19, 2026



