សក្តានុពលទេសចរណ៍កម្ពុជានិងទស្សនាកម្ពុជានារដូវកាលបៃតងកម្ពុជាត្រូវបានបង្ហាញជូនក្នុងឱកាសបើកយុទ្ធនាការ «សហភាពអឺរ៉ុប – នៅទីនេះជាមួយអ្នក» របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា

[English Below]

សក្តានុពលទេសចរណ៍កម្ពុជា និងទស្សនាកម្ពុជានារដូវកាលបៃតងកម្ពុជា ត្រូវបានបង្ហាញជូនក្នុងឱកាសបើកយុទ្ធនាការ «សហភាពអឺរ៉ុប – នៅទីនេះជាមួយអ្នក» របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា 

តបតាមការអញ្ជើញរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការ «សហភាពអឺរ៉ុប – នៅទីនេះជាមួយអ្នក» ដែលរៀបចំដោយស្ថានទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា ជាមួយឯកឧត្តម អ៊ីហ្គ័រ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហៃ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនជាច្រើននាក់ នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងឆ្លុះបញ្ចាំងពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា ជាពិសេសតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ សិល្បៈ និងសកម្មភាពច្នៃប្រឌិត។ល។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យទេសចរណ៍ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសម្បូរបែបដោយសក្តានុពលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលបន្តទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងរដូវបៃតង ចាប់ពីខែឧសភា ដល់ ខែតុលា ដើម្បីទទួលបានបទពិសោធថ្មីៗ ជាមួយទេសភាពបៃតងស្រស់ស្អាត វប្បធម៌ដ៏សម្បូរបែប និងការផ្តល់ជូនពិសេសជាច្រើនលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ស្របតាមទិសស្លោករបស់រដូវកាលបៃតង «៦គួរ»៖

១. គួរចង់ឃើញ៖ ទស្សនាទេសភាពធម្មជាតិ ព្រៃភ្នំខៀវស្រងាត់ ទឹកជ្រោះហូរធ្លាក់ និងវាលស្មៅបៃតងខ្ចី។

២. គួរស្នាក់នៅ៖ សម្រាកលំហែតាមផ្ទះសំណាក់ រីសត ឬសណ្ឋាគារដែលពោរពេញដោយខ្យល់អាកាសបរិសុទ្ធ និងមានការបញ្ចុះតម្លៃពិសេសៗ។

៣. គួរភ្លក្ស៖ សាកល្បងម្ហូបអាហារតាមតំបន់ ផ្លែឈើស្រស់ៗ និងភេសជ្ជៈពិសេសៗនារដូវវស្សា។

៤. គួរទស្សនា៖ រុករកតំបន់បេតិកភណ្ឌ តំបន់ការពារធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ (ដូចជាតំបន់អង្គរ ខេត្តមណ្ឌលគិរី ឬខេត្តរតនគីរី)។

៥. គួរសាកល្បង៖ បទពិសោធន៍នៃការដើរព្រៃ ជិះទូកកម្សាន្ត មើលសត្វស្លាប និងការស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច។

៦. គួរទិញ៖ ទិញផលិតផលសិប្បកម្ម កសិផលធម្មជាតិ និងវត្ថុអនុស្សាវរីយ៍ពីសហគមន៍មូលដ្ឋាន។

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

Cambodia’s tourism potential and Cambodia’s green season were showcased at the launch of the “EU – Here with You” campaign by the European Union Delegation to Cambodia

At the invitation of the EU Embassy in Cambodia, H.E. Mr. HUOT Hak, Minister of Tourism, attended the launch of the “EU – Here with You” campaign organized by the European Union Delegation Embassy in Cambodia with H.E. Igor Driesmans, EU Ambassador to Cambodia, H.E. HUOT Hay, representing H.E. Khuong-Sreng, Governor of Phnom Penh Municipality, leaders from the relevant institutions, national and international guests, and public at Chaktomuk Walk Street, Phnom Penh.

The event was organized to showcase the strong strategic partnership and good cooperative relations between Cambodia and the EU, and to reflect the EU’s support for Cambodia, especially through youth engagement, cultural exchange, tourism, arts, and creative activities, etc.

On this occasion, H.E Minister highlighted that tourism is a priority sector and an important economic pillar of the Royal Government of Cambodia in line with the Pentagon Strategy Phase 1 and stated that Cambodia is a safe, warm, hospitality and rich tourist destination with cultural, historical and natural potential that continues to attract tourists from around the world.

Moreover, H.E Minister extend cordial invitation to national and international tourists to visit Cambodia during the green season from May to October to gain new experiences with beautiful green landscapes, rich culture and many special promotion package on accommodation, food and travel, in line with the slogan of the green season “6 Musts”:

1. Must see: Visit the natural scenery, lush forests, flowing waterfalls and lush green meadows.

2. Must stay: Relax in a guesthouse, resort or hotel filled with fresh air and with special discounts.

3. Must taste: Try local food, fresh fruits and special drinks during the rainy season.

4. Must see: Explore heritage sites, nature reserves and eco-tourism communities (such as the Angkor area, Mondulkiri or Ratanakiri provinces).

5. Must try: Experience jungle trekking, boating, bird watching and learning about indigenous cultures.

6. Must buy: Buy handicrafts, natural agricultural products and souvenirs from local communities.

Phnom Penh, May 16, 2026.

Leave a Reply

Your email address will not be published. Required fields are marked *