កិច្ចពិភាក្សារវាងមន្ត្រីពាណិជ្ជកម្មកម្ពុជា និងធុរកិច្ចវៀតណាមដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

(ទីក្រុងហូជីមិញ)៖ នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរជន និងតំណាងក្រុមហ៊ុនវៀតណាម ដែលអញ្ជើញមកពីវិស័យចម្រុះ ដើម្បីជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សានោះ លោកអនុព័ន្ធពាណិជ្ជកម្ម និងភាគីវៀតណាម បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើកាលានុវត្តភាពនៃអាជីវកម្ម និងការតភ្ជាប់បណ្តាញសហការពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែ
ស្អិតរមួត។

(Ho Chi Minh City): On Monday, May 11, 2026, at the Cambodia’s Commercial Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam received a delegation of Vietnamese business leaders and company representatives from diverse sectors for a working discussion.

During the meeting, the Commercial Attaché and the Vietnamese side engaged in an in-depth exchange of views on business opportunities and the fostering of trade collaboration networks. This dialogue aimed to drive economic growth and further solidify the business relations between the two nations.

 

Leave a Reply

Your email address will not be published. Required fields are marked *