[English Below]
សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក យ៉ុងលី ឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងការចូលរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ និងវិនិយោគរវាងកម្ពុជា-ចិន នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងកិច្ចជំនួបនេះ លោក យ៉ុង លីឆៃ ជាតំណាងសមាគមន៍អភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានធ្វើបទបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗ ទាក់ទងនឹងផលិតផលទេសចរណ៍ និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀត ដើម្បីធ្វើឱ្យការចូលរួមរបស់សមាគមក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ប្រទេសចិន កាន់តែសកម្ម និងប្រកបដោយផ្លែផ្កា។
ភាគីសមាគម ក៏បានសន្យាប្តេជ្ញាចូលរួមជាមួយក្រសួងដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនធំៗ ពីប្រទេសចិនមកកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលទ្ធផលការងារ និងគំនិតផ្តួចផ្តើមនានារបស់សមាគម និងសមាជិកសមាគមជាក្រុមហ៊ុនធំៗ ពីប្រទេសចិនដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរហូតមក និងស្នើសុំបន្តឱ្យកាន់តែសកម្ម និងទូលំទូលាយជាពិសេសអំពីយុទ្ធនាការលើកលែងទិដ្ឋាការទេសចរណ៍សាកល្បងរយៈពេល១៤ថ្ងៃដល់ប្រជាពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៥ ខែតុលាខាងមុខ ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា ក៏ដូចជាអ្នកវិនិយោគិនចិនមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
The Cambodia-China Cultural Tourism Bridge Development Association Commits to Working with the Ministry of Tourism to Promote Cambodia’s Tourism Potential and Investment Opportunities to Its Members Both Domestically and in China
H.E. Huot Hak, Minister of Tourism, received Mr. Yong Li Chai, investor and representative of the Cambodia-China Cultural Tourism Bridge Development Association, along with his delegation, for a courtesy meeting on reporting past activities and discussing the association’s contributions to promoting tourism, cultural, and investment cooperation between Cambodia and China at the Ministry of Tourism’s Headquarters.
During the meeting, Mr. Yong Li Chai, representing the Cambodia-China Cultural Tourism Bridge Development Association, presented new initiatives related to tourism products and sought further high-level guidance and recommendations from the Minister to enhance the association’s role in promoting Cambodia’s tourism potential and investment opportunities in China in a more active and fruitful manner.
The association also pledged to cooperate closely with the Ministry in promoting Cambodia and attracting major Chinese investors to the Kingdom.
In response, H.E. the Minister highly praised and expressed appreciation for the association’s achievements and initiatives, as well as the efforts of its member companies, major enterprises from China, that have contributed to promoting Cambodia’s tourism potential and investment opportunities. He encouraged the association to further expand and intensify its promotional activities, particularly regarding Cambodia’s pilot 14-day visa exemption policy for Chinese citizens from June 15 to October 15, aimed at boosting the number of Chinese tourists visiting Cambodia, as well as encouraging Chinese investors to explore investment opportunities in the country.
It should also be noted that in 2025, Cambodia welcomed approximately 5.57 million international tourists, of whom more than 1.2 million were Chinese tourists, representing an increase of nearly 42% and ranking China as the second-largest source of international tourists to Cambodia.
Meanwhile, during the first four months of 2026, Cambodia received more than 240,000 Chinese tourists, ranking China as the top source market.
It is worth noting that the Royal Government of Cambodia has approved a visa exemption policy for Chinese citizens, allowing stays of up to 14 days from June 15 to October 15, 2026, in order to attract more Chinese tourists to Cambodia during the green season.
Phnom Penh, May 7, 2026.



