[English Below]
ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដារអាស៊ាន!
ដើម្បីពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានគុណវុឌ្ឍិកាន់តែខ្ពស់ ព្រមទាំងបំពាក់បំប៉នចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) និងវិធីសាស្ត្រចងក្រងឯកសារមេរៀន និងការបង្រៀន ស្របតាមស្តង់ដាររួមអាស៊ាន ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់គ្រូបង្គោលប្រចាំសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌល សមាគម អង្គការ សណ្ឋាគារ និងអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ (National Assessors) សម្រាប់ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងក្លាយជាអ្នកវាយតម្លៃបង្គោលជាតិ ដែលអាចចូលរួមចំណែកក្នុងការវាយតម្លៃអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មសណ្ឋាគារ ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬចុះឈ្មោះតាមប្រព័ន្ធ QR Code ដូចមានក្នុងសេចក្តីជូនដំណឹង។
The Ministry of Tourism Announces Recruitment for National Assessors Training Program in Alignment with ASEAN Standards
To enhance the competencies of professionals currently working in the tourism sector and to enable them to attain higher qualifications, as well as to strengthen their knowledge in utilizing the ASEAN Toolboxes and methodologies for curriculum development and instructional delivery in accordance with ASEAN Common Competency Standards, the Ministry of Tourism hereby encourages trainers from training institutions, centers, associations, organizations, hotels, and tourism professionals to participate in the National Assessors Training Program in Hospitality Services (National Assessors) for the year 2026.
The training will be conducted free of charge in Phnom Penh, Siem Reap, and Preah Sihanouk provinces.
Upon completion of the training program, participants will be awarded a certificate by the Ministry of Tourism and will become National Master Assessors. They will be able to contribute to the assessment of professionals working in the hospitality sector in collaboration with the Secretariat of the National Tourism Professional Committee of the Ministry of Tourism
For further information, please contact: +855 78 262 456 or +855 96 626 2456, or register via the QR Code provided in the official announcement.




