រមណីយដ្ឋានភ្នំជីសូរ្យជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវគួបផ្សំនឹងទស្សនីយភាពធម្មជាតិបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលទស្សនាយ៉ាងច្រើននាពេលបច្ចុប្បន្ន

[English Below]
រមណីយដ្ឋានភ្នំជីសូរ្យ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវគួបផ្សំនឹងទស្សនីយភាពធម្មជាតិ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលទស្សនាយ៉ាងច្រើននាពេលបច្ចុប្បន្ន

ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ជិះកង់ «ភ្នំពេញ–តាកែវ» ចម្ងាយ ៧៨ គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវរួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានភ្នំជីសូរ្យដែលជាតំបន់សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញឆ្លុះបញ្ជាំងនូវនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភណ្ឌដ៏ល្អនៅខេត្តតាកែវ។

សូមជម្រាបជូនបន្ថែមថា រមណីយដ្ឋានភ្នំជីសូរ្យ មានរូបសម្រស់អមដោយទេសភាពបៃតងដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ប្រាសាទភ្នំជីសូរ្យនេះទៀតសោត បានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។

ខេត្តតាកែវ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦

Phnom Chisor Temple is a historical tourist resort in Takeo Province, combining historical heritage with beautiful natural scenery. It has been attracting a growing number of national and international visitors in recent times.

On the occasion of the ‘Phnom Penh–Takeo’ 78-kilometer cycling event under the theme ‘Tourism grows in Peace.’, H.E. HUOT Hak Minister of Tourism, together with his spouse, and H.E. Vei Samnang, Governor of the Provincial Administration of Takeo, conducted an on-site inspection at Phnom Chisor Resort, a well-known historical tourism destination that reflects the presence of ancient temples and valuable cultural and civilizational heritage in Takeo Province.

It should also be noted that Phnom Chisor Resort is surrounded by lush green scenery and fresh air. It is located in Rorng Commune, Samrong District, Takeo Province. Phnom Chisor Temple was built on a mountain about 380 meters high in the early 11th century (1002–1050) by Suryavarman I, dedicated to Brahmanism.

The temple was constructed from sandstone and laterite, measuring approximately 60 meters in length and 50 meters in width, and is surrounded by two levels of galleries. The second gallery is smaller than the first. At the center lies an important sanctuary with two opposing entrances, inside which stands a wooden statue.

Takeo Province, March 8, 2026.

Leave a Reply

Your email address will not be published. Required fields are marked *