[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរបែបរបស់កម្ពុជា ប្រកបដោយគុណភាព ស្តង់ដា និងចីរភាពទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញឆ្លៀតចូលទស្សនាស្តង់ពិព័រណ៍ចំនួន៦៥ស្តង់ ក្នុងចំណោមស្តង់២២៥ ដែលរួមមានស្តង់ទេសចរណ៍ ស្តង់ពាណិជ្ជកម្ម ស្តង់ឧស្សាហកម្ម ស្តង់អាជ្ញាធរខេត្ត-ក្រុង-ស្រុក សហគមន៍ សមាគម ស្តង់ផលិតផលផលក្នុងស្រុកចម្រុះ ផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
His Excellency Minister HUOT Hak: The Tourism, Culture, and Trade Expo has showcased Cambodia’s rich tourism, cultural, and commercial potential—characterized by quality, standards, and sustainability—to both national and international visitors who attended and explored the exhibition booths at this remarkable event.
His Excellency HUOT Hak, Minister of Tourism, together with His Excellency MANG Sineth, Governor of the Board of Governors of Preah Sihanouk Province, visited 65 exhibition booths out of a total of 225. These included tourism booths, trade booths, industrial booths, booths from provincial, municipal, and district authorities, communities and associations, as well as various local products and traditional handicrafts made by Cambodian artisans.
Please be informed that the event will take place over five days (from February 22 to February 26, 2026). It has created a favorable environment for meetings between producers and domestic operators with consumers, while also providing networking opportunities for investors, aimed at promoting business growth, boosting production, and encouraging the consumption of Cambodian products.
Preah Sihanouk Province
February 22, 2026


