ផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន សម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា

ផ្នែកឯកជនក្នុងវិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន សម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន ចំនួន ១៨ ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ក្នុងការជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាភាពចូលរួមសរុបប្រមាណ ៣០ រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា។ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។

ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
(សូមបញ្ជាក់ជូនថានេះជាជំនួបទ្វេភាគីទី២ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦)

 

Private Sector from ASEAN Countries Express Interest in the Potential of Cambodia’s Tourism Market

On the occasion of the ASEAN Tourism Forum 2026, His Excellency Huot Hak, Minister of Tourism, granted an audience to representatives of 18 private companies, who are tourism operators from various ASEAN countries, for a working meeting and exchange of views on promoting international tourist arrivals to Cambodia.

The meeting was also attended by the President of the Cambodia Tourism Association (CATA), Chief Executive Officer of the Cambodia Tourism Board (CTB), senior officials of the Ministry of Tourism, and other participants, with a total of approximately 30 attendees.

During the working discussion, His Excellency the Minister briefed all tourism operators on the overall situation in Cambodia, highlighting factors such as peace, security, public order, and macroeconomic stability, which together create a favorable environment for investment and tourism in the country. Cambodia is a safe and attractive tourism destination that offers diverse experiences to international visitors through its cultural and natural tourism potential, cuisine, traditions and customs, rich and ancient history, as well as the friendliness and warm smiles of the Cambodian people—all of which form the Cambodian identity.

All tourism operators expressed strong interest and enthusiasm to visit Cambodia in person to explore opportunities for developing tour packages for international tourists, in cooperation with Cambodia’s private sector as well as the Cambodia Tourism Board.

Cebu, Philippines, 29 January 2026
(Please note that this was the second bilateral meeting held on the occasion of the ASEAN Tourism Forum 2026.)

 

Leave a Reply

Your email address will not be published. Required fields are marked *