អនុស្សរណៈនៃការយោគយល់គ្នាជាជំហានជំរុញល្បឿនឱ្យសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»

[English Below]
អនុស្សរណៈនៃការយោគយល់គ្នាជាជំហានជំរុញល្បឿនឱ្យសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»

ដោយទទួលបានគោលការណ៏ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើងហោះហើរត្រង់ និងជាប្រចាំឱ្យកាន់តែកើនឡើង ការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ជាអតិបរមា ជាពិសេសការពន្លឿនគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។​

គួរបញ្ជាក់ផងដែរថា​ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧១ឆ្នាំមកហើយ ហើយបាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ តាមរយៈយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់។

កម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

MoU: A positive step toward the realisation of “Two countries, One Destination” project

With the high approval of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, signed a Memorandum of Understanding (MoU) on tourism cooperation with H.E. Maung Myint, Minister of Hotels, Tourism and Culture of the Republic of the Union of Myanmar, in Yangon.

Through this comprehensive and fruitful Memorandum of Understanding, both parties agreed to effectively implement the MoU on tourism cooperation and achieve concrete outcomes through strengthened collaboration in jointly promoting tourism potential, increasing the flow of tourists between the two countries, encouraging more frequent and regular direct flights, sharing experiences and best practices in tourism development and investment, and facilitating travel for citizens, travellers, investors, and both domestic and international tourists. The cooperation also aims to further strengthen people-to-people exchanges and maximise mutual benefits, particularly by accelerating the implementation of the “Two Countries, One Tourism Destination” initiative.

It should also be noted that Cambodia and Myanmar have maintained diplomatic relations for 71 years and have continued to strengthen cooperation across various sectors, including tourism, through bilateral mechanisms and regional cooperation frameworks.

4th event of The Official Working Visit to Yangon City, Republic of the Union of Myanmar.

Yangon City,16 June 2026.

Leave a Reply

Your email address will not be published. Required fields are marked *