អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន

អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន
……..
នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសិទទេសចរណ៍អាស៊ាន ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ), ឥណ្ឌា និង រុស្ស៊ី, តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប ក្រោមបរិយាកាសអធិកអធមនិងស្និទ្ធស្នាល។

សូមបញ្ជាក់ជូនថាសន្និសិទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ផែនការនេះបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង, ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០។

ដើម្បីសម្រេចនូវគោលបំណងអាស៊ានដែលជាគោលដៅទេសចរណ៍តែមួយនិងមានភាពចម្រុះ, ផែនការខាងលើផ្តោតលើចំណុចអាទិភាពសំខាន់ៗ រួមមាន៖ (១) ការអភិវឌ្ឍវិស័យវិស័យទេសចរណ៍ប្រកបដោយភាពធន់, (២) ការពង្រឹងសមត្ថភាពកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, (៣) ការកែលម្អការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ, (៤) ការជំរុញទេសចរណ៍ឌីជីថល និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ, និង(៥) ការជំរុញទេសចរណ៍ប្រកបដោយនិរន្តភាព។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
………………………………………
ASEAN Launches the ASEAN Tourism Sectoral Plan 2026–2030 to Promote Sustainable
and Inclusive Tourism Growth

On the occasion of the ASEAN Tourism Forum (ATF) 2026, His Excellency Huot Hak, Minister of Tourism, led a delegation from the Ministry of Tourism and the Executive Unit of the Cambodia Tourism Board (CTB) to participate in the ASEAN Tourism Conference (ATC). The Conference was attended by ASEAN Tourism Ministers, representatives of Tourism Ministers from the Plus Three countries (China, Japan, and the Republic of Korea), India and Russia, representatives of the ASEAN Secretariat, the Asian Development Bank (ADB), prominent international media, as well as numerous distinguished international guests, in a warm and cordial atmosphere.

The ASEAN Tourism Conference is a side event organized alongside the ASEAN Tourism Forum 2026, aimed at the official launch of the ASEAN Tourism Sectoral Plan 2026–2030. This Plan serves as a blueprint and strategic direction for tourism cooperation within the ASEAN region over the next five years. It reaffirms ASEAN’s commitment to developing a sustainable, resilient, and competitive tourism sector that delivers long-term economic and social benefits, in alignment with the ASEAN Economic Community Strategic Plan 2026–2030.

To achieve ASEAN’s vision of becoming a single and diverse tourism destination, the Plan focuses on the following key priority areas: (1) development of a resilient tourism sector; (2) empowerment of the tourism workforce; (3) enhancement of connectivity and infrastructure; (4) promotion of digital tourism and diversification of tourism products and markets; and (5) promotion of sustainable tourism.

Cebu, Philippines, 29 January 2026

Leave a Reply

Your email address will not be published. Required fields are marked *