[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប ព្រមទាំងតាមដាន ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទំនើប ប្រកបដោយនវានុវត្តន៍ និងចីរភាពក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន នាយករងវិទ្យាស្ថាន ព្រមទាំងលោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សរុប ៣៩នាក់។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងអនាគត។
ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
H.E. Minister HUOT Hak: “Digital Transformation is an Essential Factor for Developing Cambodia’s Tourism Sector to Become More Modern, Competitive, and Responsive to Global Tourism Trends”
H.E. HUOT Hak, Minister of Tourism, presided over a meeting with the Ministry of Tourism’s Digital Transformation Working Group to review a summary report, monitor and assess work progress, and discuss future directions in promoting the development and implementation of digital technologies to make the tourism sector more modern, innovative, and sustainable, in line with the policies and strategies of the Royal Government of Cambodia.
The meeting was attended by Excellencies, senior ministry leaders, Deputy Directors General, department heads, deputy institute directors, as well as officials and civil servants of the Ministry of Tourism, with a total of 39 participants.
During the meeting, H.E. the Minister emphasized the importance of strengthening administrative efficiency, tourism data management, digital tourism promotion, and the application of new technologies to enhance service quality and improve the competitiveness of Cambodia’s tourism sector.
On this occasion, H.E. the Minister also instructed the working group to continue strengthening capacity building and close cooperation to ensure that digital transformation in the tourism sector can effectively respond to global tourism trends and meet the evolving needs of tourists at present and in the future.
Ministry of Tourism Headquarters
Morning of May 14, 2026



