[English Below]
កិច្ចពិភាក្សា និងចែករំលែកបទពិសោធពីការនិទានសាច់រឿងភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបពីគោលដៅទេសចរណ៍កម្ពុជាឱ្យប្រកបដោយគុណភាពខ្ពស់ និងជាស្តង់ដាអន្តរជាតិដើម្បីជាតម្លៃបន្ថែម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Penelope Street ស្ថាបនិក និងនាយិកាក្រុមហ៊ុន Narrowcasters និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏សំខាន់នេះ ភាគីក្រុមហ៊ុន Narrowcasters បានលើកឡើងអំពីបទពិសោធការងាររបស់ខ្លួនក្នុងការរៀបចំនិទានសាច់រឿងពីគោលដៅទេសចរណ៍ល្បីៗ នៅបណ្តាប្រទេសជាច្រើន រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ អស់រយៈពេលជាង១៥ឆ្នាំ កន្លងមក និងវប្បធម៌កម្ពុជា។
ទន្ទឹមនឹងនេះដែរ ភាគីក្រុមហ៊ុន ក៏បានចែករំលែកពីបទពិសោធរៀបចំការនិទានរឿងតាមស្តង់ដាអន្តរជាតិ (International Standard of Storytelling Experience) ដើម្បីបន្ថែមតម្លៃដល់គោលដៅទេសចរណ៍កម្ពុជា តាមរយៈការបកស្រាយពហុភាសា និងការបង្កើតបទពិសោធទេសចរណ៍ដែលកាន់តែទាក់ទាញ និងមានអត្ថន័យសម្រាប់ភ្ញៀវទេសចរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចែករំលែកនូវបទពិសោធដ៏ល្អរបស់ក្រុមហ៊ុនដែលជាការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលអាចរួមចំណែកលើកកម្ពស់ភាពទាក់ទាញ និងជាតម្លៃបន្ថែមរបស់គោលដៅទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិ។
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
Discussion and exchange of experiences on storytelling integrated with modern technology for Cambodian tourism destinations, aiming to enhance quality and meet international standards as added value
H.E. HUOT Hak, Minister of Tourism of the Kingdom of Cambodia, granted an audience to Ms. Penelope Street, Founder and Director of Narrowcasters, and her colleagues for a courtesy call and a working discussion on tourism cooperation at the Ministry of Tourism.
During this important meeting, representatives of Narrowcasters shared their extensive experience in developing destination storytelling for well-known tourist sites in various countries, including Cambodia, over the past 15 years, as well as insights related to Cambodian culture.
The company also shared its expertise in delivering storytelling experiences based on international standards, aimed at adding value to Cambodian tourism destinations through multilingual interpretation and the creation of more engaging and meaningful visitor experiences.
In response, H.E. the Minister highly commended and expressed appreciation for the company’s valuable experience and contributions to the development of Cambodia’s tourism sector, which help enhance the attractiveness and added value of Cambodian tourism destinations in the international market.
Phnom Penh, 12 May 2026.




