(ទីក្រុងហូជីមិញ)៖ នាថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយ ប្រធាន និងអនុប្រធានគណៈកម្មាធិការនៃសមាគមលើកកម្ពស់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ធនធានមនុស្សខេត្ត Ca Mau។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហការក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិស័យគ្រឿងសមុទ្រខេត្ត Ca Mau ដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព។
(Ho Chi Minh City): On Tuesday, May 12, 2026, at the Cambodia Trade Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam received the Chairwoman and Vice Chairman of the Committee of the Ca Mau Province Association for Trade Promotion and Human Resources Development for a working discussion.
During the meeting, both parties discussed and exchanged views on fostering collaboration in trade promotion, with a particular focus on the seafood sector of Ca Mau Province. This initiative aims to effectively support trade growth and investment ties between the two nations.




