[English Below]
កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព
ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៨២២នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ ដែលមាន ៣០សញ្ជាតិ បានចុះពីនាវាទេសចរណ៍ VIKING ORION សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។
ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
Cambodia is a safe tourism destination and a truly charming land welcoming visitors from all around the world. We warmly welcome the cruise ship VIKING ORION, flying the flag of the Bahamas, which has safely docked at the Sihanoukville Autonomous Port.
Under the guidance of H.E. HUOT Hak, Minister of Tourism, the Department of Tourism of Preah Sihanouk Province extended a warm welcome to 822 international tourists of 23 nationalities and 467 crew members of 30 nationalities disembarking from the cruise ship VIKING ORION.
The vessel measures 228.30 meters in length, 28.80 meters in width, and 6.65 meters in draft. During the visit, tourists were well briefed on the key tourism attractions and potential destinations of Preah Sihanouk Province.
Preah Sihanouk Province
29 April 2026



