ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់អះអាងពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង

[English Below]
ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់អះអាងពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថាវិស័យទេសចរណ៍ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ភាគីទាំងពីរ ក៏បានឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ ថ្មី និងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា)។

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

Ministry of Tourism and ASEAN–China Centre reaffirm commitment to jointly boost growth of Chinese tourists to Cambodia

H.E. HUOT Hak, Minister of Tourism, received H.E. Shi Zhongjun, Secretary-General of the ASEAN–China Centre, along with his delegation, for a courtesy call and working discussion on the progress of cooperation between Cambodia’s Ministry of Tourism and the ASEAN–China Centre (ACC) at Sokha Phnom Penh Hotel & Residence.

During this fruitful meeting, both sides shared the view that tourism is a key sector contributing to the realization of a Cambodia–China community with a shared future in the new era, across all seasons, with high quality, high level, and high standards. The two parties also agreed to further strengthen practical and in-depth cooperation to attract more Chinese tourists, enhance Cambodia–China people-to-people exchanges, and promote more active engagement in 2026. This effort aligns with the close collaboration among the Ministry of Tourism, the Chinese Embassy in Cambodia, the private sector, and relevant ministries and institutions, as well as the high-level approval of Samdech Moha Borvor Thipadei, Prime Minister, who has authorized a visa exemption for Chinese citizens traveling to Cambodia. Under this initial pilot phase, Chinese visitors may stay in Cambodia for up to 14 days, for a period of four months from June 15 to October 15, 2026 (during Cambodia’s green season).

Phnom Penh, April 27, 2026.

Leave a Reply

Your email address will not be published. Required fields are marked *