[English Below]
ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រងនិងដំណើរការអាកាសយានដ្ឋានធំៗប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបកិច្ចពិភាក្សានេះ លោកតំណាងក្រុមហ៊ុនបានជម្រាបអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន និងការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោព្រមទាំងការផ្លាស់ប្តូរនិងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិនិងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។
តាមរយៈកិច្ចជំនួបដ៏សំខាន់និងប្រកបដោយផ្លែផ្កានេះភាគីទាំងពីរ បានឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានិងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន។
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូឋហប្រតិបត្តិករអន្តរជាតិលើកទី១៦ ឆ្នាំ២០២៦)
VINCI Group, a leading international company in airport management and operations, have reaffirmed its commitment to continue collaborating in promoting Cambodia’s tourism potential
H.E. Mr. HUOT Hak, Minister of Tourism, granted a courtesy call and working discussion to Mr. Emmanuel MENANTEAU, Member of the Executive Committee of VINCI Airports and Regional Director responsible for the Americas, Northern and Eastern Europe, and Southeast Asia, as well as Chairman of the Board of Société Concessionnaire de l’Aéroport (SCA), along with his delegation, at the headquarters of the Ministry of Tourism.
During the meeting, the group’s representative has made introduction of the new leadership of Cambodia Airports, updates on the latest activities at Sihanoukville Airport, and the development progress of Techo International Airport as well as exchanged views on the outlook of the tourism sector and potential areas for cooperation with the Ministry of Tourism, the Cambodia Tourism Board (CTB), and Cambodia Airports in developing action plans to promote Cambodia’s tourism potential and attract more international visitors to the Kingdom of Cambodia.
In response, H.E. HUOT Hak, Minister of Tourism, highly appreciates and expressed thanks a
To the company for its continued active participation in the development of the aviation sector and its support for the growth of Cambodia’s tourism industry.
At the same time, the Minister emphasized the importance of strengthening cooperation between the aviation and tourism sectors in order to enhance international connectivity and further develop Cambodia’s tourism industry in a more sustainable and competitive manner at both regional and global levels.
Through this important and fruitful meeting, both sides agreed to continue collaborating on action plans to promote Cambodia’s tourism potential and strengthen air connectivity in order to attract more international tourists to Cambodia.
Phnom Penh, 10 March 2026.
(16th International Cooperation Partnership Meeting 2026).



