ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅការវិនិយោគជាយុទ្ធសាស្ត្រលើចំណែកទីផ្សារជាច្រើន

[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅការវិនិយោគជាយុទ្ធសាស្ត្រលើចំណែកទីផ្សារជាច្រើនដូចជារមណីយដ្ឋានបែបនិរន្តរភាព រមណីយដ្ឋានបែបអេកូឡូស៊ី ការអភិរក្សបេតិកភណ្ឌ ថ្នាលសេវាកម្មទេសចរណ៍ឌីជីថល សេវាកម្មដឹកជញ្ជូន និងទេសចរណ៍ជំនួបធុរកិច្ច (MICE)

តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគទេសចរណ៍កម្ពុជាក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ (Cambodia–ASEAN Business Summit 2026) ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជានៅរាជធានីភ្នំពេញ ក្រោមមូលបទ ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម (Transforming ASEAN: Innovation, Integration, and Industrial Evolution) ដែលប្រពឹត្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រកាសបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាគន្លឹះពីកាលានុវត្តភាពទេសចរណ៍របស់កម្ពុជាដែលបានថ្លែងក្នុងវេទិកាធុរកិច្ចដ៏ធំប្រចាំតំបន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនដល់ធុរជនក្នុងស្រុក និងពីបរទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង៥០០រូប ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដ៏ល្អប្រសើរ និងប្រៀបដូចជាទីផ្សារថ្មីដែលកំពុងរះចិញ្ចាំងចិញ្ចាចជាមួយកំណើនភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរថ្ងៃ និងនិយមចំណាយច្រើន កាន់តែកើនឡើងប្រចាំឆ្នាំ។ នៅក្នុងឆ្នាំ២០២៥ កន្លងមក គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍មានជាង៤៧ គម្រោងជាមួយដើមទុនសរុបជាង៧១០លានដុល្លារអាមេរិក បង្កើតការងារជាង៥.០០០កន្លែង។

រាជធានីភ្នំពេញ​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦

Minister of Tourism: Cambodia welcomes strategic investments in various market segments such as sustainable tourism, eco-tourism, heritage conservation, digital tourism services platform, intergrated transportation services and MICE tourism.

At the invitation of the Cambodia Chamber of Commerce, H.E. Mr. Huot Hak, Minister of Tourism, was invited as the keynote speaker to highlight the potential and opportunities for Cambodian tourism investment at the Cambodia–ASEAN Business Summit 2026, organized by the Cambodian Chamber of Commerce in Phnom Penh under the theme of Transforming ASEAN: Innovation, Integration, and Industrial Evolution, which was held on March 4, 2026 and officially launched under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

In his keynote speech on Cambodia’s tourism opportunities at the regional business forum, H.E Minister highlighted to local and foreign investors, as well as more than 500 national and international dignitaries, under the chairmanship of H.E. Mr. Sun Chanthol, Deputy Prime Minister and First Vice Chairman of the Council for the Development of Cambodia; Oknha Kith Meng, President of the Cambodian Chamber of Commerce; and H.E. Mrs. Cham Nimul, Minister of Commerce, the excellent investment opportunities in the tourism sector and the emerging new market with the growth of long-staying and high-spending tourists, which is increasing every year. In 2025, there were more than 47 tourism investment projects with a total capital of more than US$710 million, creating more than 5,000 local jobs.

Phnom Penh, March 4, 2026.

Leave a Reply

Your email address will not be published. Required fields are marked *