[English Below]
ពិធីប្រគល់បណ្ណថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យទេសចរណ៍ ចំពោះកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skills Voucher) ក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការចូលរួមនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិទាំងមូល។
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
Ceremony to Present Certificates of Appreciation to the Informal Economy Tourism Working Group
His Excellency HUOT Hak, Minister of Tourism, presided over a ceremony to present Certificates of Appreciation to the Informal Economy Tourism Working Group in recognition of their cooperation in organizing a workshop to promote registration on the digital platform for informal economy workers and the uptake of Skills Vouchers for the informal economy in the tourism sector.
His Excellency the Minister stated that this participation demonstrates strong and active efforts in developing the informal economy within the tourism sector, which is an important component of the overall national economy.
Phnom Penh, February 25, 2026
![]()


