[English Below]
ការផ្សព្វផ្សាយនិងការពង្រឹងការអនុវត្តច្បាប់ស្ដីពីទេសចរណ៍និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍
ខេត្តកែប៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ និងលោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកនិងបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីទេសចរណ៍និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ដល់មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកែប ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ និងភាគីពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពេល១ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងពង្រឹងគុណភាពផលិតផលសេវាកម្មទេសចរណ៍ និងការទប់ស្កាត់ភាពមិនប្រក្រតីដែលអាច កើតឡើងជាយថាហេតុ ដូចជាការដំឡើងថ្លៃសេវាកម្ម សណ្តាប់ធ្នាប់របៀបរៀបរយនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តកែប ដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាស ពិធីបុណ្យជាតិនានា ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក៏ដូចជាការចូលរួមគាំទ្រដល់យុទ្ធនាការទស្សនាកម្ពុជារដូវកាលបៃតង។
Promotion and Strengthening of the Implementation of the Law on Tourism and Related Regulations in the Tourism Sector
Kep Province: On February 24, 2026, with the high authorization of His Excellency HUOT Hak, Minister of Tourism, His Excellency Koeut Puthvorry, Undersecretary of State, and Her Excellency Vann Sereyrath, Undersecretary of State, presided over the opening and closing ceremony of a workshop to disseminate the Law on Tourism and related regulations in the tourism sector.
The workshop was attended by 450 participants, including technical officials from the Kep Provincial Department of Tourism, tourism operators, tourism communities, and other relevant stakeholders.
This one-day workshop aimed to promote the effective implementation of the Law on Tourism, strengthen the quality of tourism products and services, and prevent potential irregularities that may arise, such as overcharging service fees and maintaining public order at various tourist destinations throughout Kep Province.
The initiative is intended to better prepare for welcoming both national and international tourists during upcoming national festivals, especially the upcoming Khmer New Year, as well as to support the “Visit Cambodia in the Green Season” campaign.



