សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា​ និង​ នាយកដ្ឋានចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា​ នៃសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិស្សិតដែលជាយុវជនកម្ពុជា អំពី “សុវត្ថិភាពនៃការធ្វើចរាចរណ៍លើផ្លូវសាធារណៈ”

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា​ និង​ នាយកដ្ឋានចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា​ នៃសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិស្សិតដែលជាយុវជនកម្ពុជា អំពី “សុវត្ថិភាពនៃការធ្វើចរាចរណ៍លើផ្លូវសាធារណៈ” ដែលមានវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញចំនួន២រូបគឺ វរសេនីយ៍ទោ លី វិសាល និង វរសេនីយ៍ទោ សួន បូរិន ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ ដើម្បីបញ្រ្ជាបចំណេះដឹងអំពីច្បាប់ចរាចរណ៍ជូនដល់និស្សិត​ ជាពិសេស ការពារសុវត្ថិភាពនៃការធ្វើដំណើរប្រចាំថ្ងៃ។

 

Leave a Reply

Your email address will not be published. Required fields are marked *