អបអរសាទរការធ្វើដំណើរជិះស៊ីក្លូ ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា”

[English Below]
អបអរសាទរការធ្វើដំណើរជិះស៊ីក្លូ ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា”

សូមជម្រាបជូនថា មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានសហការជាមួយសមាគមន៍ស៊ីក្លូកម្ពុជា ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ធ្វើដំណើរដោយជិះស៊ីក្លូចេញពីរាជធានីភ្នំពេញ ទៅកាន់ក្រុងស្ទឹងត្រែង ដែលមានចម្ងាយជាង ៣៦០គីឡូម៉ែត្រ ប្រើរយៈពេលវេលា ៦ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ធ្វើដំណើរតាមផ្លូវលេខ៧ ឆ្លងកាត់ក្រុងកំពង់ចាម ក្រុងសួង ទីរួមស្រុកតំបែរ និងឆ្លងកាត់ស្រុកឆ្លូង បន្តមកក្រុងក្រចេះ និងចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ “ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា” ដំណើរព្យុហយាត្រាទេសចរណ៍ ចម្ងាយ៣,៥០០ម៉ែត្រ បង្ហាញសម្រស់ក្រុងស្ទឹងត្រែង និងអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦។

Congratulations on the cyclo journey under the slogan: “Giving Hope to Cambodian Cyclos” to participate in the tourism event “Stung Treng – More Than a River, Beyond the Ordinary.”

Please be informed that the Stung Treng Provincial Department of Tourism, in collaboration with the Cambodian Cyclo Association, is organizing a cyclo journey from Phnom Penh to Stung Treng City. The journey covers a distance of more than 360 kilometers over six days, starting on March 1, 2026. The route follows National Road No. 7, passing through Kampong Cham City, Suong City, Dambe District town, and Chhloung District, continuing to Kratie City, and then from Kratie City onward to Stung Treng City to participate in the tourism event “Stung Treng – More Than a River, Beyond the Ordinary,” including a 3,500-meter tourism parade showcasing the beauty of Stung Treng City and celebrating National Clean City Day 2026.

Leave a Reply

Your email address will not be published. Required fields are marked *