[English Below]
ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស ប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនហ្គោល
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំព្រឹត្តិការណ៍វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក។
ក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងសហការី ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល។ ថ្លែងក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាបច្ចុប្បន្ន កម្ពុជាមានទីលានវាយកូនគោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនគោលចំនួន៥ទីតាំង ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងទេសចរណ៍។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដោយក្រុមហ៊ុនរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍ ពិនិត្យនិងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
UK-based golf company AROSCO is committed to transforming Cambodia into a golf tourism destination.
His Excellency HUOT Hak, Minister of Tourism, granted a courtesy meeting to Mr. Jaz Kanth, Chief Executive Officer of AROSCO, to discuss plans for organizing golf events in Cambodia and promoting the country’s tourism potential to the world.
The meeting was also attended by His Excellency CHEA Bora, Minister Attached to the Prime Minister and Secretary-General of the Cambodia Golf Federation, along with colleagues.
In response, His Excellency the Minister expressed his support for the company’s initiative, which aims to transform Cambodia into a premier golf tourism destination. During the discussion, he highlighted that Cambodia currently has 11 golf courses and 5 golf practice facilities licensed by the Ministry of Tourism.
Before concluding, the Minister requested that the company prepare a detailed concept note and action plan to submit to the Ministry of Tourism for review and study in collaboration with the Cambodia Golf Federation.
Ministry of Tourism Headquarters, February 25, 2026


