ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងនានាក្នុងរាជធានីភំ្នពេញសម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

[English & French Below]
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងនានាក្នុងរាជធានីភំ្នពេញសម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវកិតិ្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) រួមជាមួយមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។​

សូមបញ្ជាក់ជូនថាព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង។​

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

H.E. Minister of Tourism and H.E Minister of Women’s Affairs Conduct On-Site Inspection of Venues in Phnom Penh for the 20th Francophonie Summit 2026’s Side Event

On the afternoon of 24 February 2026, H.E. Mr. Huot Hak, Minister of Tourism, and H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs and Chairperson of Sub-Committee No. 5 (Side Events of the Summit), accompanied by technical officials from the relevant ministries, representatives of the local authorities, and security forces, conducted on-site inspections and assessments of several locations across Phnom Penh capital for organizing the side events of the 20th Francophonie Summit 2026, which will be held in November 2026 in Phnom Penh.

It is to note that Cambodia, as host country, will organize two major side events during the 20th Francophonie Summit: the “Village Francophone,” which will feature pavilions for participating countries to showcase their culture and tourism potential, as well as exhibitions by organizations and institutions, alongside thematic roundtable discussions; and “Francotech,” a business forum bringing together entrepreneurs from French-speaking countries.

Phnom Penh, 24 February 2026.

S.E le Ministre du Tourisme et S.E la Ministre des Affaires Féminines effectuent une visite d’inspection des sites à Phnom Penh en vue de l’organisation des événements parallèles du 20ᵉ Sommet de la Francophonie 2026

Dans l’après-midi du 24 février 2026, S.E. Huot Hak, Ministre du Tourisme, et S.E Dr. Ing Kantha Phavi, Ministre des Affaires Féminines et Présidente du Sous-comité n°5 (Événements parallèles du Sommet), accompagnées par des fonctionnaires des ministères concernés, de représentants des autorités locales ainsi que des forces de sécurité, ont procédé à une visite d’inspection et d’évaluation de plusieurs sites situés dans la capitale Phnom Penh. Cette mission avait pour objectif d’identifier et d’évaluer les lieux appropriés pour l’organisation des événements parallèles du 20ᵉ Sommet de la Francophonie 2026, qui se tiendra en novembre 2026 à Phnom Penh.

Il convient de préciser que le Royaume du Cambodge, comme le pays hôte, organisera deux principaux événements parallèles dans le cadre de ce 20ᵉ Sommet de la Francophonie : le « Village Francophone », comprenant des pavillons destinés aux pays participants afin de présenter leur culture et leur potentiel touristique, ainsi que des expositions d’organisations et d’institutions, accompagnées de tables rondes thématiques ; et « Francotech », un forum d’affaires réunissant des entrepreneurs venant des pays francophones.

Leave a Reply

Your email address will not be published. Required fields are marked *